ភ្នំពេញ ៖ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ តាមរយៈប្រព័ន្ធនិម្មិត (Video Conference) ជាមួយលេខាធិការដ្ឋានអាយប៉ា (AIPA) ដឹកនាំដោយលោកស្រី Putri Maha Lima អគ្គលេខាធិការរងអាយប៉ា។
កិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់មួយចំនួន រួមមាន៖
១. ពិភាក្សាលើសកម្មភាពសក្ដានុពលរបស់អាយប៉ាស្ដីពី គោលការណ៍ណែនាំរបស់អាស៊ានស្ដីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវលើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ (ASEAN RAI)
២. ពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសស្ដីពី វេទិកាថ្នាក់ដឹកនាំអាយប៉ា
៣. ការពិភាក្សាលើសកម្មភាពសក្ដានុពលរបស់អាយប៉ារៀបចំសិក្ខាសាលាកសាងសមត្ថភាពស្ដីពី ការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធផងដែរ៕
ដោយ ៖ សិលា










