ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តដឹកបង្គោលភ្លើងពីក្រោយ​ បណ្ដាលឱ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

​ ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង​ ក្រោយពេលជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តធុនធំដឹកបង្គោលភ្លើងពីក្រោយយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី១៥ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវឱកាសខ្ញុំ ក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកាត់ហេតុគេឃើញរថយន្តធុនធំដឹកបង្គោលភ្លើងមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3D-5967បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវឱកាសខ្ញុំទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យមលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានយុជនរងគ្រោះម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងឌ្រីមសង់ C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1KM-8607 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវឱកាសខ្ញុំទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅផុកពីក្រោយរថយន្តយ៉ាងពេញទំហឹងបោកផ្ទុប់នៅនឹងផ្លូវស្លាប់ភ្លាមៗចំណែករថយន្តបន្តបើករត់ទៅមុខហើយតៃកុងរត់គេចខ្លួនបានស្រមោល។

...

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print