លោកស្រី Machado ប្រគល់មេដាយណូបែលសន្តិភាពឱ្យលោក ត្រាំ ក្នុងជំនួបនៅសេតវិមាន

ចែករំលែក៖

សារព័ត៌មាន Reuters មេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានផ្ដល់មេដាយពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រីទៅឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា អំឡុងជំនួបមួយនៅឯសេតវិមាន ខណៈលោកស្រីកំពុងព្យាយាមស្វែងរកការគាំទ្រពីលោក ត្រាំ។

ក្រុមមន្ត្រីសេតវិមានក៏បានទទួលស្គាល់ដែរថាលោក ត្រាំ មានបំណងរក្សាទុកមេដាយនោះ ហើយលោកស្រី Machado ដែលបានអះអាងថាជំនួបជាមួយលោក ត្រាំ បានប្រព្រឹត្តទៅដោយរលូន បាននិយាយថាអំណោយខាងលើគឺជាការទទួលស្គាល់នូវអ្វីដែលលោកស្រីកោតសរសើរពីការប្ដេជ្ញាចិត្តរបស់លោក ត្រាំ ចំពោះសេរីភាពរបស់ប្រជាជនវ៉េណេស៊ុយអេឡា។
ក៏ប៉ុន្តែទោះជាលោកស្រី Machado ផ្ដល់មេដាយមាសពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រីទៅឱ្យលោក ត្រាំក៏ដោយ ក៏មេដាយនេះនៅតែជាកម្មសិទ្ធិរបស់លោកស្រី ដោយមិនអាចផ្ទេរ ទៅឱ្យនរណាម្នាក់ផ្សេងបានទេ ស្របទៅតាមលក្ខខណ្ឌរបស់វិទ្យាស្ថានណូបែលន័រវែសដែលបានកំណត់ថាពានរង្វានណូបែលមិនអាចត្រូវបានដកហូត ឬក៏ផ្ទេរឡើយ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print