លទ្ធផលប្រចាំឆ្នាំ២០២៥ នៃយុទ្ធនាការចំនួន៣ សាលាដំបូងរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ ១

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលប្រចាំឆ្នាំ២០២៥ នៃយុទ្ធនាការចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវបានប្រកាសដោយក្រសួងយុត្តិធម៌ ដោយសាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ ១ ផ្នែក៖

🏆 ផ្នែកផលិតភាព សាលាដំបូងរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ ១
🏆 ផ្នែកផលិតភាព អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ ៣
🏆 ផ្នែកដោះស្រាយរឿងក្ដីដោយដំណោះស្រាយសះជា សាលាដំបូងរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ ១។

អបអរសាទរ សាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ👏👏👏។
ករណីនេះត្រូវបានបញ្ជាក់នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តន៍យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ នារាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពី លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print