ក្នុងឆ្នាំ២០២៥​! ការនាំចេញ​ពី​តំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ​ សម្រេច​បាន​ជាង ២ ​ពាន់​លាន​ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ ការនាំចេញទំនិញ​ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ (RGPPSEZ ) សម្រេចបាននូវ​ទំហំទឹក​ប្រាក់ ២,១៥ ពាន់លានដុល្លារ តំណាងឱ្យ ៧% ​នៃ​តម្លៃនាំចេញសរុបរបស់កម្ពជា​ ​ឆ្លុះបញ្ចាំង​ពីការ​ពង្រីកមូលដ្ឋានឧស្សាហកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ​និងការធ្វើ​សមាហរណកម្ម ទៅ​ក្នុង​ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

ការនាំចេញដែលបង្កើតឡើងដោយក្រុមហ៊ុនកម្មន្តសាលចំនួន ​៩១ ​មកពី ១៥ ប្រទេស​ដែលបាន​ធ្វើប្រតិបត្តិ​ការនៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ​ បានកើនឡើងយ៉ាងឆាប់​រហ័សរវាងឆ្នាំ នៅក្នុងរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) កើនឡើងជាង ៣ ដង។

​ក្រុមហ៊ុនទាំងនេះគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មធន់ស្រាលផ្សេងៗទៀត។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន PPSP មានប្រសាសន៍ថា៖« វិស័យនាំ​ចេញ​របស់ប្រទេសកម្ពុជាបានកត់ត្រានូវកំណើនមួយដ៏រឹងមាំ និងមានស្ថេរភាព ក្នុងរយៈពេលប្រាំឆ្នាំ​កន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្ម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក»។

ទោះបីជាស្ថិតក្នុងភាពមិនប្រាកដប្រជាជាសកលក្នុងអំឡុងពេលនេះក៏ដោយតម្លៃនាំចេញសរុប​របស់​កម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ​ដោយឈានដល់ជាង ៣១ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងជាង ១៩ ពាន់លានដុល្លារ​នៅឆ្នាំ ២០២១។ ​

បើតាមរដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា​ ទំហំ​ពាណិជ្ជកម្មកម្ពុជាមានកំណើន ​ឆ្លុះបញ្ចាំង​ថា ​កម្ពុជា​នៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានារនូវការផ្គត់ផ្គង់​ បង្កើតសក្ដានុភាពកម្ពុជា ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និងរក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​ និង​ទីផ្សាររបស់ខ្លួន។​

...

​យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការនាំចេញ-នាំចូល​ទំ​និញ​រវាងកម្ពុជា ជា​មួយ​ដៃ​គូ​អន្តរជាតិ​មាន​ទំហំ​ទឹក​ប្រាក់​សរុប ៦៥,២៥ ពាន់លានដុល្លារ ​ក្នុងនោះ​កម្ពុជា​នាំចេញ​មានតម្លៃ ៣១,២៨ ​ពាន់លានដុល្លារ កើន​ឡើង ១៧% ​និង​នាំចូល​មានតម្លៃ ​៣៣,៩៦ ​ពាន់លានដុល្លារ កើនឡើង ១៨%៕ ​ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print