សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ស្ដីពីស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡាStatement of Spokesperson of the Ministry of Foreign Affairs and International Cooperation on the Situation in Venezuela

ចែករំលែក៖

ភ្នំពេញ : ឆ្លើយតបទៅនឹងសំនួររបស់ប្រព័ន្ធឃោសនាពាក់ព័ន្ធទៅនឹងស្ថានការណ៍នៅប្រទេស វេណេស៊ុយអេឡា អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ ពីជំហររបស់កម្ពុជា ដូចខាងក្រោម៖

កម្ពុជាតាមដានការវិវត្តនៃស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ដោយក្តីព្រួយបារម្ភ ជាខ្លាំង។ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅ ទូទាំងពិភពលោក។

កម្ពុជាប្រកាន់ខ្ជាប់នូវសារៈសំខាន់នៃដំណោះស្រាយទំនាស់ និងជម្លោះ ដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃបណ្តារដ្ឋទាំងអស់ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក។

កម្ពុជា សូមគូសបញ្ជាក់អំពីការគោរពរបស់ខ្លួនចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិ ដោយ អនុលោមតាមគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print