សមត្ថកិច្ចឃាត់ខ្លួន៤នាក់​និង៨នាក់ទៀតគេចខ្លួន​ ករណីបង្កហិង្សដោយភ្ញៀវវាយគ្នា ក្នុងមង្គលការ១នៅស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្ដតាមការប​ញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ត្រី​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ និងបានការណែនាំពីជំនាញព្រហ្មទ​ណ្ឌនៃ​ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ និងប្រធានគណៈបញ្ជាការឯកភាព​ស្រុកគងពិសី​ លោកវរសេ​នីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុ​កគងពិសី​ បា​ន​ដឹក នាំបញ្ជាផ្ទាល់លេីកិច្ចការ​ចុះស្រាវជ្រាវករណី​បង្កហឹង្សាមួយ​ ក្នុងពិធិសេរីជ័យមង្គល​ កូន​ប្រុស-ស្រី​ស្ថិតនៅក្នុងភូមិប្រវឹកពង​ ឃុំទឹកល្អក់​ ស្រុកគងពិសី​ ខេត្ដកំពង់ស្ពឺ​ កាល​ពីយប់ថៃ្ងទី១៣​ ខែ​មករា​ ឆ្នាំ២០​២​៦​ ដែលមាន ហេតុការណ៍ដ៏កក្រេីកមួយបានបង្កហិង្សាឡេីងដោយភ្ញៀវអ្នកដន្លងខាងប្រុសនិងអ្នកដន្លងខាងស្រី​ ធ្វើ សកម្មភាពវៃគ្នាក្នុងពិធីវង់រាំកម្សាន្ដ​ នឹងគុបកែវចាន​ដប​ ដាក់គ្នាទៅវិញទៅមកប​ណ្តាលឱ្យមានរបួសលេីភ្ញៀវកិត្ដិយសអ្នកចូលរួមមួយចំនួនដែលកំពុងតែអ​ញ្ជេីញផ្ដល់ជា​វត្ដមានធិបតីក្នុងពិធីដ៏សែនផ្អែមល្ហែមរវាងគូរស្នេហ៍​ ភរិយាថ្មោងថ្មី​ មួយគូនេះ​ ។

ប្រតិបត្ដិការស្រាវជ្រាវសមត្ថកិ​ច្ចឈានទៅកំ​ណត់បាន

មុខស​ញ្ញាមួយចំនួននិងបានអញ្ជេីញយក​មកសាកសួរនៅអធិការដ្ឋាននគរ​បាលស្រុកគងពិសី​ ៖

ភាគីមកពីខាងអ្នកដន្លងប្រុស 

(១)-ឈ្មោះ ជិន សារ៉ុម ភេទប្រុស អាយុ២៤ឆ្នាំ នៅព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសបែកក្បាលដោយសារតែ​ កែវ​ ចាន​ ដប​ ហោះ​ ។

(២)-ឈ្មោះ ម៉ន​ ប៊នឡុង​ ភេទប្រុ​ស កើតឆ្នាំ២០០​៤​ រស់នៅភូមិអណ្ដូងទឹក​ ឃុំលំហាច​ ស្រុកអង្គស្នួ​ល​ ខេត្ដកណ្ដាល​ ។ 

ភាគីមកពីខាងអ្នកដន្លងស្រី 

(១)-ឈ្មោះ ជា សារ៉េម ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​មួយកណ្ដាប់​ដៃរន្ទះ​ ។ 

(២)-ឈ្មោះ ជា សារ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិប្រវឹកពង ឃុំទឹ​កល្អក់ ស្រុកគងពិសី រងរបួសផ្ទៃ​មុ​ខដោយសារតែគេចមិនទាន់​ ។ 

ក្នុងហេតុការណ៍រីករាយសប្បាយក្អាកក្អាយ​ ប្រែមកជារឿងអាប់អួរពពកខ្មៅមីដេរដាស​ ហើយសមត្ថកិច្ចបានចុះអន្ដរាគមន៍ដល់កន្លែងកើតហេតុ​ប៉ុតែក្រុមប្រយុទ្ធ​ បានរត់ចែកជេីង​បែកគ្នាទៅផ្ទះរៀងខ្លួនអស់ បន្ទាប់ពីបេីកឆាក​ប្រ​យុទ្ធគ្នាចប់..។ 

បក្ខពួករត់គេចខ្លួនរួមមាន​ 

១. ឈ្មោះ ឡៅ ស៊ូលាំង ភេទប្រុស អាយុ ១៧ឆ្នាំព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី 

២.ឈ្មោះ ស៊ឹម សុខវិសាល ហៅ ជូ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី

៣.ឈ្មោះ ហេង ឈៀវ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី  

៤.ឈ្មោះ នឹម ចាន់ណារួត ភេទប្រុ​ស អាយុ ២១ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទ​ង

៥.ឈ្មោះ ហួត ចន្ទ្រា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង

៦.ឈ្មោះ នួន នាងភិរម្យ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង

(៧)-ឈ្មោះ ថុង កែវឡាយ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ។ 

(៨)-ឈ្មោះ យ៉ន វណ្ឌី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ។ 

​ករណីខាងលេី​ មានការតវ៉ាទាម​ទារ​សំណងពីភាគីពាក់ព័ន្ធជាច្រេី​ន​ដូចជាតន្រ្ដីសម័យ​,ម្ចាស់រោង​ រីឯជនសង្ស័​យ​ទាំ​ង ៤នាក់ខាងលេី​ ក្រោយការសា​​ក​សួរ​ នៅអធិការដ្ឋាននគរបាលស្រុ​កកសាងសំណុំរឿងបញ្ជូន​ទៅ​ការិយាល័យព្រហ្មទណ្ឌខេត្ដ​ដេី​ម្បី​ចំណាត់ការតាមនីតិវិធី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print