សេណេហ្គាល់ឈ្នះពានទ្វីបអាហ្វ្រិកជាមួយនឹងភាពអាម៉ាស់ និងវឹកវរពេញទីលាន

ចែករំលែក៖

សេណេហ្គាល់បានយកឈ្នះម្ចាសើផ្ទះម៉ារ៉ុក ដើម្បីគ្រងជើងឯកពាន Africa Cup of Nations ជាលើកទីពីរ ប៉ុន្តែការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវបានគេមើលឃើញដោយភាពវឹកវរ បន្ទាប់ពីសេណេហ្គាល់បានបដិសេធលេងជាបណ្ដោះអាសន្ន ខណៈម្ចាស់ផ្ទះត្រូវបានផ្តល់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាសនៅនាទីបន្ថែម ខណៈលទ្ធផលនៅស្មើគ្នា ០-០។

ខ្សែបម្រើ Villarreal កីឡាករ Pape Gueye រកបានគ្រាប់បាល់តែមួយគត់នៅនាទីទី៤ នៃម៉ោងបន្ថែម ដើម្បីធ្វើឲ្យ ក្រុមតោអាហ្រ្វិក ឈ្នះពានជាលើកទីពីរនៅក្នុងរយៈពេល៥ឆ្នាំ។
ប៉ុន្តែការប្រកួតត្រូវបានបំផ្លាញដោយភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅចុងម៉ោង ខណៈគ្រូបង្វឹកសេណេហ្គាល់លោក Pape Thiaw ព្យាយាមដឹកនាំកីឡាកររបស់គាត់ចាកចេញពីទីលាន បន្ទាប់ពីម៉ារ៉ុកត្រូវបានផ្តល់បាល់ប៉េណាល់ទីនៅនាទីទី៩៨ ដោយសារខ្សែការពារ El Hadji Malick Diouf ធ្វើឲ្យ Brahim Diaz ដួលក្នុងតំបន់ពិន័យ។
នៅពេលបាល់ប៉េណាល់ទីត្រូវបានទាត់ពិតប្រាកដនៅនាទីទី១១៤ ខ្សែប្រយុទ្ធ Real Madrid កីឡាករ Diaz មិនអាចស៊ុតបានសម្រេចដោយត្រូវបានអ្នកចាំទី Edouard Mendy សង្គ្រោះបាន។
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួត គ្រូបង្វឹកម៉ារ៉ុក Walid Regragui បាននិយាយថា សកម្មភាពរបស់សេណេហ្គាល់គឺជា “អំពើគួរឲ្យអាម៉ាស់” និង “មិនគោរពអាហ្វ្រិក” ទេ។
ខណៈនោះដែរ សន្និសីទសារព័ត៌មានរបស់ Thiaw គ្រូបង្វឹកសេណេហ្គាល់ត្រូវបានលុបចោល បន្ទាប់ពីមានភាពវឹកវរនៅបន្ទប់សារព័ត៌មាន។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយ BeIN Sport គាត់បានទទួលស្គាល់ថា គាត់មិនគួរបញ្ជាឲ្យក្រុមចាកចេញពីទីលានឡើយ។
លោក Thiaw វ័យ ៤៤ ឆ្នាំ មានការខឹងខ្លាំងចំពោះអាជ្ញាកណ្តាល Jean Jacques Ndala ដែលបានផ្តល់បាល់ប៉េណាល់ទី បន្ទាប់ពីពិនិត្យ VAR ខណៈមុននោះបន្តិច គាត់បានបដិសេធមិនទទួលស្គាល់គ្រាប់បាល់របស់សេណេហ្គាល់។
ខណៈកីឡាករសេណេហ្គាល់មួយចំនួនបានអនុវត្តតាមសំណើរបស់ Thiaw ចាកចេញពីទីលាន អ្នកគាំទ្រខ្លះបានគប់វត្ថុ និងព្យាយាមចូលទៅក្នុងទីលាន។
សេណេហ្គាល់បានត្រឡប់មកវិញតែបន្ទាប់ពីការអំពាវនាវរបស់អតីតខ្សែប្រយុទ្ធ Liverpool Sadio Mane ប៉ុណ្ណោះ។
បន្ទាប់មក Gueye បានស៊ុតគ្រាប់បាល់ឈ្នះការប្រកួតនៅនាទីទី៩៤ ដោយសកម្មភាពផ្ទាល់ខ្លួនដ៏អស្ចារ្យ។
បន្ទាប់ពីការប្រកួត Mendy បានអះអាងថាគាត់ “មានមោទនភាព” ចំពោះរបៀបដែលសេណេហ្គាល់ តាមការណែនាំរបស់ Mane បានត្រឡប់មកទីលាន និងឈ្នះពាន Afcon លើកទីពីរនៅក្នុងទសវត្សរ៍នេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print