ក្រសួងព័ត៌មាន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅឆ្នាំ២០២៦ ផ្ដោតលើការបន្តពង្រឹងប្រសិទ្ធភាពស្ថាប័ន 

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្រោមមូលបទ «ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងរចនាសម្ព័ន្ធថ្មី»។
សន្និបាតនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ និងការគ្រប់គ្រងព័ត៌មានក្នុងយុគសម័យឌីជីថល។ ទន្ទឹមនឹងនេះ អង្គសន្និបាតក៏បានលើកយកបញ្ហាប្រឈមនានាមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា សន្និបាតនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីបណ្តាអគ្គនាយកដ្ឋានទាំង ៥ និងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ នៅទូទាំងប្រទេស៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print