សិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៧ និងវគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៩ បានបន្តហ្វឹកហ្វឺននៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ សិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៧ និងវគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៩ បានបន្តហ្វឹកហ្វឺននៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ស្ថិតនៅភូមិសាស្ត្រ ភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការហ្វឹកហ្វឺននេះដឹកនាំបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង និងនាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេសតំណាងលោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការ។

លោកឧត្ដមសេនីយ៍ត្រី មួន សាម៉េត បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៧ និងវគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៩ បានកំពុងហ្វឹកហ្វឺនរយៈពេល ២ខែ គឺចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

ចំពោះសិក្ខាកាម ហ្វឹកហ្វឺនទាំង២វគ្គមានសរុប ២៧១នាក់ សិក្ខាកាមមកពីវិទ្យាស្ថាននាយទាហានចម្រុះ ចំនួន ៩៨នាក់ សិក្ខាកាមមកពីសាលានាយទាហានសកម្ម ចំនួន ៩៣នាក់ និងសិក្ខាកាមបញ្ជាការដ្ឋានទ័ពពិសេស ចំនួន៨០នាក់។

លោកឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ថា ផែនការឆ្នាំ២០២៦ បញ្ជាការដ្ឋានទ័ពពិសេស បានអនុវត្តផែនការហ្វឹកហ្វឺនសម្រេចបានចំនួន ៤វគ្គ ទី១ គឺវគ្គហ្វឹកហ្វឺនជំនាញបើកបរ-ជួសជុលអូប័រ ជំនាន់ទី៧ មានរយៈពេល០៣ខែ មានសិក្ខាកាមចំនួន ៣០នាក់ ហ្វឹកហ្វឺននៅភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល និងតំបន់សមុទ្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២ វគ្គហ្វឹកហ្វឺនជំនាញទ័ពពិសេស សិក្ខាកាមមានចំនួន១០០នាក់ ហ្វឹកហ្វឺនរយៈពេល ៦ខែ មានជំនាញយុទ្ធវិធីថ្មើរជើង ២ខែ យុទ្ធវិធីទ័ពព្រៃ ២ខែ និងតំបន់សមុទ្រ ២ខែ នៅតាមភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ។ ទាំង៤វគ្គ ត្រៀមលក្ខណៈបិទវគ្គនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print