នគរបាលស្រុកបវេល អនុវត្តដីកាចាប់ខ្លួនចំនួន២ដីកា លើពិរុទ្ធជន២នាក់តាមអំណាចតុលាការ ក្នុងករណីជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣៥នាទី ក្នុងស្រុកបវេល ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ទោ លិម ឆាយភិរម្យ អធិការស្តីទីនគរបាលស្រុកបវេល បានចុះអនុវត្តដីកាចំនួន០២ដីកា៖

១-ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១១៣៣ ត.ព្រ/ចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៥ របស់លោក ហេង ផល្លា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ យ៉ាន សុភាថ ហៅខៀវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

២-ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០០២ត.ព្រ.ម ចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០២៤ របស់លោក គា សីហា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ផុន រតនា ហៅ ធេក ឫ កាថេក ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ កោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្ត បាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

 បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print