ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ១ខ្នងដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីពេលថ្មីៗកន្លងទៅ

ចែករំលែក៖

ខេត្តព្រៃវែង៖ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដឹកនាំដោយ ប្រធានគណៈកម្មាធិការសាខា និងសហការី ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ១ខ្នង ធ្វើអំពីឈើ និងដំបូលប្រក់ស័ង្កសី ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីពេលថ្មីៗកន្លងទៅ ជនរងគ្រោះរស់នៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

ក្រៅពីផ្តល់ផ្ទះ១ខ្នង សាខាកាកបាទក្រហមខេត្តបានផ្តល់ជូននូវអំណោយមនុស្សធម៌បន្ថែមរួមមាន គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ៕

1 2 3 4

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print