អ្នករៀបចំពិធីការវត្ត និង​ព្រះសង្ឃគង់នៅវត្តភ្នៀតស្លៀកពាក់ស៊ីវិល​ជិះឡានចេញពីក្លិបវិញ ជួបគ្រោះអកុសល​ស្លាប់២នាក់ និងរបួសធ្ងន់ស្រាល២អង្គ

ចែករំលែក៖

ភ្នំពេញ ៖ ​សេចក្តីរាយការណ៍ព័ត៌មានបានឱ្យដឹងថា អ្នក​រៀបចំ​ពិធីការ​វត្ត​ភ្នៀ​ត​សិម្ពលីម្នាក់និង​ព្រះសង្ឃ​​ស្លៀក ពាក់ស៊ី​វិលបាន​​នាំគ្នា​ចូល​ក្លិប ហើយ​បាន​បើករថយន្ត​ម៉ាក ឡិចស៊ីស​ 330 មួយ​គ្រឿង​ត្រឡប់​ទៅ​វិញ ​ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ចូល​ផ្ទះលក់ហាងកាហ្វេមួយកន្លែង និងបុក​ខឿន​ដាំ​ដើមឈើ បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​២​អង្គ​/​នាក់ និង​រង​របួសធ្ងន់​ស្រាល​២​អង្គ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើត ឡើង​នៅ​វេលា​ម៉ោង ៤ ទៀប​ភ្លើង​ថ្ងៃ​ទី​២១​ខែមករា​ ឆ្នាំ​២០២៦ ​នៅ​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ឌី​ប៉ុក​ ក្នុងភូមិ​ស្វាយចេក​ សង្កាត់​គោករ​ការ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​រួមមាន ១-​ឈ្មោះ​សៀ​ក​ តុ​ន ​អាយុប្រមាណ៣០ឆ្នាំ​ ជា​អ្នក​រៀបចំ​ពិធីការ​វត្ត​ភ្នៀ​ត​សិម្ពលី​ ២-​ឈ្មោះ​វ័ន ជា​ព្រៈ​សង្ឃ​ ។ ​ចំណែក​ព្រះសង្ឃ​២អង្គ​ទៀត​ដែល​រង​របួសធ្ងន់​និង​ស្រាល​ពុំ​ទាន់ ស្គាល់​អត្តសញ្ញាណនៅ​ឡើយទេ​​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក ឡិចស៊ីស ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២BG-៣២២៣ ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​វិ​ថី​ឧកញ៉ា​ឌី​ប៉ុក​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ល្បឿន​លឿន​ ។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​អក្សរ​T​រថយន្ត​ពុំ​បាន​បត់​ឆ្វេង​ឬ​បត់​ស្ដាំ​ឡើយ​គឺ​បើក​ត្រង់​ទៅ​បុក​ចូល​ផ្ទះ​លក់​កាហ្វេ​មួយ​កន្លែង​ខាងលើ​និង​បុក​ខឿន​ដាំ​ផ្កា យ៉ាង​ពេញទំហឹង ​បណ្ដាល​​ឲ្យ​រថយន្ត​រួញ​មុខ និង​បង្ក​ឲ្យ​អ្នក​ជិះ​ដែល​គេ​អះអាង​ថា​អ្នកបើកបរ​ជា​អ្នក​រៀបចំ​ពិធីការ​នៅ​វត្ត​ភ្នៀ​ត និង​ព្រះ សង្ឃ​១​អង្គ ដែល​ស្លៀកពាក់​ស៊ី​វិល​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។ ដោយឡែក​២​នាក់​ទៀត​ដែល​ស្លៀកពាក់​ស៊ី​វិល​ដែល​គេ​អះអាង​ជា​ព្រៈ​សង្ឃ​ដូច​គ្នា​ក៏​បាន​រង​របួសធ្ងន់​និង​ស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​។

តាម ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រថយន្ត​មាន​គ្នា​ចំនួន​៤​នាក់​ដែល​នៅ​ក្នុង​នោះ​មាន​ម្នាក់​ជា​អ្នក​រៀបចំ​ពិធីការ​នៅ​វត្ត​ភ្នៀ​ត​សិម្ពលី និង​បី​នាក់​ទៀត​ជា​ព្រះសង្ឃ ដែល​បាន​ដោះ​ស្បង់​ចីវរ​​ស្លៀកពាក់​ស៊ី​វិល ​ក្រោម​ការរៀបចំ​ពី​សំណាក់​ពិធីការ ហើយ​បាន​បើករថយន្ត​ម៉ាក់​ឡិច​ស៊ី​ស​មួយ​គ្រឿង​ខាងលើ​នាំ​គ្នា ចូល​ក្លឹ​ប​សប្បាយ​នៅ​ពេល​បើករថយន្ត​ត្រឡប់​ទៅ​វត្ត​វិញ​ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​និង​របួស​តែ​ម្ដង​ ។ ​នៅ​ក្នុង​រថយន្ត​សមត្ថកិច្ច​រក​ឃើញ​ស្បង់​ជីវរ​ចំនួន​២​។​

បន្ទាប់​ពី​​កើត​​ហេតុ​ នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​វាស់វែង​រួច​ស្ទូច​យក​រថយន្ត​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាច​ណ៍ ផ្លូវគោក​ដើម្បី​ដោះស្រាយ​។​

...

នៅ​ព្រឹក​នោះ​ដែរ​គេ​ឃើញ​មាន​ព្រះសង្ឃ​ និង​គណៈកម្មការ​វត្ត​ក៏​បាន​នាំ​គ្នា​និង​និមន្ត​ទៅ​សូត្រ​មន្ត​រៀបចំ​ដឹក​សព​អ្នក​រៀបចំ​ពិធីការ​ និង​ព្រះសង្ឃ​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​វត្តភ្នៀ​ត​សិម្ពលី​ដែល​ស្ថិត​នៅ​សង្កាត់​ស្នោ​ ខណ្ឌ​កំ​បូល ​រាជធានី​ភ្នំពេញ​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print