ក្មេងប្រុសជំទង់នាំគ្នាដើររើសខ្យងមិនប្រយ័ត្នរអិលជើងធ្លាក់ចូលរណ្តៅដីជីកលង់ទឹកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីក្មេងប្រុសរូបនេះបាននាំគ្នាដើរខ្យងមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទៅរណ្តៅដីដែលជីកបណ្តាលឲ្យលង់ទឹកស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ដោយសារលង់ទឹកនេះមានឈ្មោះ សៅ សុផា អាយុ១១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

សាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុកុមាររងគ្រោះជាមួយនិងក្មេងៗដូចគ្នាចំនួន៤នាក់ទៀតបាននាំគ្នាដើររើសខ្យង ក្រោយពេលភ្លៀងរលឹមស្រិចៗ ក្នុងពេលដែលកំពុងតែដើររើសខ្យង កុមាររងគ្រោះបានដើរឆ្ងាយពីពួកគេបន្តិច មួយសន្ទុះក្រោយមកក៏ឃើញកុមាររងគ្រោះបានធ្លាក់ចូលទៅក្នុងរណ្តៅស្រះ ដែលគេជីកយកអាចម៍ដី មានជំរៅជ្រៅ ឃើញដូចនេះក្មេងៗទាំងនោះក៏បាននាំគ្នាទៅហៅមនុស្សចាស់មកជួយ ប៉ុន្តែទំរាំមកដល់ ក្មេងប្រុសរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី  ៕

1 2312

ដោយ៖ ចន្ថា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print