អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដេវិដ កាមឺរ៉ុន ដកខ្លួនចេញពីសភាបញ្ចប់សកម្មភាពនយោបាយ

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវិដ កាមឺរ៉ុន បានសម្រេចដកខ្លួនចេញពីសភា ក្រោយការពិចារណាអស់រយៈពេលពីរខែកន្លងមក ។ ការដកខ្លួននោះ គឺជារឿងត្រឹមត្រូវបំផុតសម្រាប់រូបលោក ។

លោកដេវិដ កាមឺរ៉ុន បានបញ្ជាក់ថា លោកបានប្រកាសកាលពីថ្ងៃទី១២ ខែកញ្ញា ថា ការដកខ្លួនចេញពីសភាបញ្ចប់ការងាជាអ្នកនយោយបាយ គឺជារឿងសមហេតុផល  ក្រោយរយៈពេលពីរខែដែល អង់គ្លេសបានបោះឆ្នោតចាកចេញពីសហគមន៍អឺរ៉ុបកាលពីខែកមិថុនា កន្លងមក ។

លោកកាមឺរ៉ុន បានបញ្ជាក់ថា លោកបានប្រកាសព័ត៌មានជាមួយនាយរដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ពីការសម្រេចខាងលើរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន BBC  អតីតនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា គាត់បានគិតគូរយ៉ាងល្អិតល្អន់រយៈពេលជាង២ខែកន្លងមក ទើបសម្រេចបញ្ចប់សកម្មភាពនយោបាយតែម្តង ។

លោកកាមឺរ៉ុន បានកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសតាំងពីឆ្នាំ២០១០ មក ហើយលាលែងចេញពីតំណែងតាំងពីខែមិថុនា កន្លងមក ក្រោយពេលដែលពលរដ្ឋអង់គ្លេសសម្រេចចិត្ត ចាកចេញពីតំបន់អឺរ៉ុប ៕

MANCHESTER, ENGLAND - OCTOBER 05:  Conservative leader David Cameron waves as he leaves the stage after addressing delegates at the Conservative Party Conference on October 5, 2009 in Manchester, England. Britain's Conservatives are meeting in Manchester this week for their final party conference before next year's general election.  (Photo by Christopher Furlong/Getty Images)

gh images

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print