ជនជាតិ​ចិន​៧​នាក់​ជិះ​រ៉ឺ​ម៉ក គ្មាន​ឯកសារ​ជាប់​ខ្លួន ត្រូវបានសមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​ជនជាតិ​ចិន​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ឃាត់ខ្លួន ខណៈ​ដែលជិះ​រ៉ឺ​ម៉ក​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច គ្មាន​ឯកសារ​សម្គាល់​ខ្លួន​។

ការ​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ចិន​គ្មាន​លិខិត​សម្គាល់​ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៧​ទៅ​លេខ​៨៨ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​ដឹង​ថា​ ជនជាតិ​ចំនួន​៧​នាក់​ដែល​ឃាត់ខ្លួន​បាន​៖ ទី​១-​ឈ្មោះ HU JE ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​២-​ឈ្មោះ YANG HONG HEN ភេទ​ប្រុស អាយុ​២០​ឆ្នាំ
ទី​៣-​ឈ្មោះ WU SHI YU ភេទ​ប្រុស អាយុ​២២​ឆ្នាំ
ទី​៤-​ឈ្មោះ ZHEN YU XIAO ភេទ​ប្រុស អាយុ​២០​ឆ្នាំ
ទី​៥-​ឈ្មោះ TANG AO HUA ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
ទី​៦-​ឈ្មោះ TAI LEI ភេទ​ប្រុស អាយុ​២១​ឆ្នាំ
និង​ទី​៧-​ឈ្មោះ ZHAN QING ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​ទាំង​៧​នាក់​នោះ​មិន​មាន​ឯកសារ​ជាប់​ខ្លួន​នោះ​ទេ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៧​នាក់​ខាងលើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​ដាក់​គោលដៅ​ដើម្បី​ត្រួត ពិនិត្យ​នៅ​លើ​ផ្លូវជាតិ​លេខ​៤ លុះ​រហូត​ដល់​វេលា​ម៉ោង​០៣​និង​៥០​នាទី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ មាន​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​០១​គ្រឿង​បើក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ លុះ​មក​ដល់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៨៧-៨៨ ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ ដោយ​មាន​ជនជាតិ​៧​នាក់​ជិះ​លើ​រ៉ឺ​ម៉ក​នោះ​ក៏​ឃាត់​ធ្វើការ​ត្រួតពិនិត្យ មិន​មាន​ឯកសារ​និង​លិខិត​ស្នាម​អ្វី​នោះ​ឡើយ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា​  ​តាម​ការ​សាកសួរ​ម្ចាស់​រ៉ឺ​ម៉ក ឈ្មោះ ប្រាក់ សិត​សាក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពោធិ៍​បី​ដើម ឃុំ​បបន្ទាយនាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅ​ក្នុង​ខេត្តកោះកុង បាន​រៀបរាប់​ថា​ជនជាតិ​ចិន​ទាំង​៧​នាក់​នេះ​បាន​ដើរមក​ដល់​ចំណុច​ផ្លូវ​លេខ​៤៨ ក្នុងភូមិ​សាស្ដ្រ​ខេត្តកោះកុង​ជនជាតិ​ចិន​ទាំង​៧​នាក់​នោះ​បាន​សុំ​រ៉ឺ​ម៉ក​គាត់​ជិះ​ក្នុង​គោលបំណង​ឆ្លងកាត់​ទៅ​រាជធានី​ភ្នំពេញ​។ ដោយ​ធ្វើ​ដំណើរ​រហូត​លុះ​មក​ដល់ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថ​កិ​ច្ច​​ឃាត់​តែ​ម្តង​។

...

បច្ចុប្បន្ន​ក្រុម​ជនជាតិ​ទាំង​៧​នាក់ ត្រូវ​បាន​កម្លាំង​ផ្នែក​អន្ដោប្រវេសន៍​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print