ជនជាតិបរទេសម្នាក់លោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សចាស់ធ្លាក់ចំថ្មសសរស្ពានស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេស មិនដឹងមានវិបត្តិអ្វីទេបានជាដើរមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សចាស់ តែធ្លាក់ចំជេីងសសរស្ពានបោកក្បាលស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ជាជនជាតិបរទេស​មានអាយុជាង៤០ឆ្នាំ។  

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសខាងលើដើរដោយថ្មើរជើងពីម្តុំផ្សារច្បារអំពៅមិនដឹងថាមានវិបត្តិអ្វីនោះទេ ពេលធ្វើដំណើរមកដល់លើស្ពានព្រះមុនីវង្សចាស់បានពាក់កណ្តាលស្ពានស្រាប់តែលោតចុះមកក្រោមសម្លាប់ខ្លួន ប៉ុន្តែមិនបានចូលទឹកទន្លេក៏ជាប់ត្រឹមជេីងថ្មសសរស្ពាន បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ តែម្តង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានយកសពមកលើគោក និងបានយកទៅវត្តច្បារអំពៅដើម្បីរង់ចាំនគរបាលជំនាញផ្នែកកោសល្យវិច័យត្រួតពិនិត្យ ៕ ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print