ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់នៅខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី “ចែកចាយ និងជួញដូរគ្រឿង ញៀន” នៅចំណុចផ្លូវលំ ភូមិចំបក់មាស សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំនាក់ទំ នងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿង ញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់(ស្រី ១នាក់)។

វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន ១២កញ្ចប់ថង់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង, ទូរសព្ទដៃ ចំនួន ៤គ្រឿង, ម៉ូតូចំនួន ២គ្រឿង, កាបូបស្ពាយសម្រាប់លាក់ទុកគ្រឿងញៀន ចំនួន២, និងថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយ ចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print