កូន៥នាក់ចិញ្ចឹមឪពុកមួយមិនរស់ ក៏ដឹកឪពុកវ័យ៩០ឆ្នាំ​ទុក​ចោល​ក្នុងចេតិយ រួចថតប្រាប់បងប្អូនថា «អ្នក​ណា​ទំនេរជួយយកគាត់ទៅផ្ទះផង»

ចែករំលែក៖

​ភ្នំពេញ ៖ ​លោកតា ​អាយុ​៩០​ឆ្នាំ​ម្នាក់​ត្រូវ​កូន​ស្រី​បង្កើត​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​​ទុក​​ចោល​នៅ​ក្នុង​ចេតិយ​១ កន្លែង​ក្នុ​ង​វត្ត​អង្គ​តា​ម៉ិ​ញ​ បង្ក​ឲ្យភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦ យប់​ថ្ងៃ​ទី ២៣ ខែមករា​ឆ្នាំ​២០២៦ នៅចំណុចចេតិយមួយកន្លែង ក្នុងវត្តអង្គតាមិញ ស្ថិត​​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​លោកតា​​ដែល​ត្រូវ​កូនស្រី​បង្កើត​ដឹក​យក​ទៅ​​ទុក​ចោលក្នុងចេតិយ​​នោះ​ឈ្មោះ ខៀវ ម៉ា​រឿ​ន មានកូន​ប្រុស​ស្រី​ចំនួន​៥​នាក់ ។ សព្វថ្ងៃ​លោកតា​​រស់នៅ​ជាមួយ​កូនស្រី​ទី​៣ ឈ្មោះ ខៀវ ស៊ី​និ​ត អាយុ​ជាង​៥០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​ស្ត្រី​ឈ្មោះ ខៀវ សា​វី អាយុ​៥៤​ឆ្នាំ មុខ​របរ​នៅផ្ទះ​ មាន​ទីលំនៅ​ស្រុក​គងពីសី ខេត្តកំពុងស្ពឺ​ ត្រូវជា​កូន​ទី​២ របស់លោកតា​ឱ្យដឹង​ថា នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា​ឆ្នាំ​២០២៦ ប្អូនស្រី​ទី​៣ ឈ្មោះ ខៀវ ស៊ី​និ​ត បាន​ដឹក​ឪពុក​តាម​ម៉ូតូ​កង់​បី​ ទៅ​​ទម្លាក់​ចោល​នៅ​ក្នុង​ចេតិយ​ដាក់​ធាតុ​របស់​ម្តាយបង្កើត​នៅ​ក្នុង​វត្ត​អ​ង្អ​តា​ម៉ិ​ញ​ រួច​ហើយ​បាន​ថតរូប​ឪពុក​ផ្ញើតាម​ឆាត​ហ្វេ​ស​ប៊ុ​ក​ទៅ​ឱ្យបង ប្អូន​ប្រុស​ស្រី​ចំនួន​៤​នាក់​មើល ​រួច​ប្រាប់​ថា​ «រូបគេ​​បាន​ដឹក​ឪពុក​យក​ទៅ​​ទម្លាក់​ចោល​ក្នុង​ចេតិយ​របស់​ម្តាយ​ បើ​បងប្អូន​ណា​ទំនេរ​​ចាំ​ជួយ​យក​គាត់​ទៅ​ផ្ទះ​ផង​»។

ស្ត្រី​រូប​នោះ​បានឱ្យដឹងបន្ត​​ថា រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​និង​អាជ្ញាធរ និង​​សមត្ថកិច្ច ។ ខណៈ​នោះ​គាត់​ក៏​បាន​ទៅ​ដល់​ដែរ​ ហើយ​ពុំ​ឃើញ​មានកូន​ប្រុស​ចំនួន​៤​នាក់​ទៀត​មក​ដល់ក​ន្លែ​កើតហេតុ​នោះ​ទេ​ ហើយរូប​គាត់​រៀបរាប់​ថា​ ឪពុក​របស់​គាត់​សព្វថ្ងៃ​រស់នៅ​ជាមួយ​ប្អូនស្រី​បង្កើត​ទី​៣ ឈ្មោះ ខៀវ ស៊ី​និ​ត នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ គាត់​បាន​និយាយ​ថា​ សព្វថ្ងៃ​ប្តី​របស់​គាត់​កំពុង​ឈឺ​ជំងឺមហារីក​នៅផ្ទះ​ អញ្ចឹង​ហើយ​រូប​គាត់​មិន​អាច​យក​ឪពុក​​ម្នាក់​ទៀត​ទៅ​ចិញ្ចឹម​នៅផ្ទះ​របស់​គាត់​នោះ​ទេ​។

...

តាម​ប្រភព​ព័ត៌មាន​បានឱ្យដឹង​ថា រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ​ខែមករា​ ឆ្នាំ​២០២៦​ កូនស្រី​ទី​៣​ឈ្មោះ ខៀវ ស៊ី​និ​ត បាន​យក​ម៉ូតូ​កង់​បី​ដឹក​ឪពុក​យក​ទៅ​ផ្ទះ​វិញហើយ​ ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print