ចំណតរថយន្តខេត្តស្ទឹងត្រែងសាងសង់អស់រយៈពេល១២ឆ្នាំតែអត់មានរថយន្តចូលចត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ចំណតរថយន្តខេត្ត ស្ទឹងត្រែងថ្មីដែលមានទីតាំងនៅតាម បណ្តោយផ្លូវជាតិលេខ7A ស្ថិតនៅក្នុង ភូមិលើ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ត្រូវបានសាងសង់អស់រយៈពេល១២ឆ្នាំហើយតែពុំមានរថយន្តចូលចតទាល់តែសោះ។

ចំណតរថយន្តនេះបានចុះកិច្ចសន្យា រយៈពេល១៤ឆ្នាំគឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ដែលចំណាយទុនវិនិយោគក្នុង ចំនួនទឹកប្រាក់ជាង៣ម៉ឺន៦ពាន់ដុល្លារអាមេរិក។

យោងតាមសៀវភៅបន្ទុកបានឲ្យដឹង ថា ចំណតរថយន្តនេះក្នុងមួយឆ្នាំបង់ពន្ធតែ៣លាន៥សែនរៀលក្នុង១ឆ្នាំដែលចំនួនពន្ធនេះត្រូវបានគេនិយាយថា ធ្វើឲ្យខាត បង់យ៉ាងធ្ងន់ធ្ងរនូវថវិកាចូលរដ្ឋរាប់ម៉ឺន ដុល្លារក្នុង១ឆ្នាំៗព្រោះថា នាពេលបច្ចុប្បន្នរថយន្តតាក់ស៊ីមានរាប់សិបគ្រឿងដោយ មិនទាន់រាប់បញ្ចូលរថយន្តក្រុងនិងរថយន្តខ្នាតធំៗនោះទេ។ យោងតាមសៀវភៅ បន្ទុកបានចែងថា ចំពោះរថយន្តតាក់ស៊ី ប្រភេទ១២កៅអីចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងក្នុង១ជើងត្រូវបង់ប្រាក់ឲ្យម្ចាស់បេនចំនួន២ម៉ឺនរៀល។

មន្ត្រីសាលាខេត្តស្ទឹងត្រែងមួយរូបស្នើមិនបញ្ចេញឈ្មោះបានឲ្យដឹងថាម្ចាស់វិនិយោគចំណតរថយន្តនេះគឺលោកស្រី លី នី ត្រូវជាភរិយាលោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង ។

ចំពោះបញ្ហាចំណតពុំមានរថយន្តចូលចតនោះមន្ត្រីសាលាខេត្តស្ទឹងត្រែងរូបនោះលើកឡើងថា ទី១-ចំណតនៅឆ្ងាយពីផ្ទះ អ្នកស្រុក ទី២-ចំណតពុំមានសុវត្ថិភាព ទី៣-ចំណតធ្វើពុំមានលក្ខណៈស្តង់ដារតាមសៀវភៅបន្ទុក និងទី៤-គឺត្រូវគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរ៕

14356075_704709853014054_1059632264_n

ដោយ៖ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print