ក្លឹប Leicester City បានបណ្តេញអ្នកចាត់ការ លោក Marti Cifuentes កាលពីថ្ងៃអាទិត្យ បន្ទាប់ពីដឹកនាំរយៈពេលប្រាំមួយខែដោយក្រុមឈរនៅលេខរៀងទី 14 ក្នុងក្របខ័ណ្ឌ Championship លំដាប់ទីពីររបស់អង់គ្លេស ហើយមាន 6 ពិន្ទុទាបជាងក្រុមកំពូលទាំង 6 ដែលកំពុងប្រជែងគ្នាសម្រាប់ការឡើងទៅកាន់ក្របខ័ណ្ឌ Premier League ។
ពួកគេបានឈ្នះការប្រកួតតែមួយប្រកួតរវាងខែកញ្ញាដល់ខែតុលាក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការក្រុម Queens Park Rangersលោក Cifuentes។
Leicester មិនស្គាល់ឈ្នះសោះក្នុងការប្រកួតបីលើកចុងក្រោយរបស់ពួកគេ ហើយការចាញ់ 2-1 កាលពីថ្ងៃសៅរ៍លើក្រុម Oxford United ធ្វើឱ្យអ្នកចាត់ការសញ្ជាតិអេស្ប៉ាញអស់តំណែង។
ប្រធានក្លិប Leicester លោក Aiyawatt Srivaddhanaprabha បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ហើយមិនមែនជាអ្វីដែលខ្ញុំបានគិតនោះទេ… ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿថានេះគឺជាជំហានដ៏ត្រឹមត្រូវនៅពេលនេះ ដើម្បីកែលម្អការលេង និងលទ្ធផល” ។ ជើងឯកអង់គ្លេស Premier League 2015-16 ត្រូវបានកាត់ចេញពីក្របខណ្ឌកំពូលរបស់អង់គ្លេសកាលពីឆ្នាំមុន៕










