ទឹកបឹងយក្ខឡោម មានពណ៌កករល្អក់រយៈពេល ២ ទៅ៣ថ្ងៃកន្លងមកនេះ មិនមែនបណ្តាលមកពីប្រភពបំពុលទេ

ចែករំលែក៖

ខេត្តរតនគីរី៖ ទឹកនៅបឹងយក្ខឡោម មានពណ៌កករល្អក់ខុសពីធម្មតា រយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ មិន មែនបណ្តាលមកពីប្រភពបំពុលណាមួយនោះទេ។

មន្ទីរបរិស្ថានខេត្តរតនគិរីបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍លើករណីទឹកបឹងយក្ខឡោម ក្នុងក្រុងបានលុង មានពណ៌ល្អក់ដូចកករដីក្នុងផ្នែកខ្លះនៃបឹង គឺជាបាតុភូតកើតឡើងដោយធម្មជាតិ មិនមែនទទួលរងពីប្រភពបំពុលអ្វីមួយនោះទេ។

មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តរនគីរី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិ នៅទីនោះ បានចុះពិនិត្យផ្ទាល់លើទីតាំង ព្រមទាំងផ្ទៀង ផ្ទាត់ជាមួយព័ត៌មានភូមិសាស្រ្តបន្ថែមទៀត។ លទ្ធផលបានឱ្យដឹងថា នៅទីតាំងជុំវិញបឹងគ្មានការឈូសឆាយដី ការធ្វើចំការ ឬការដ្ឋានការងារ ដែលអាចជាប្រភពធ្វើឱ្យទឹកឡើងកករល្អក់នោះទេ។ ជាមួយគ្នានេះ ស្ថានភាពគុណភាពទឹកបឹង គឺមិនបង្កឱ្យត្រីពុល និងមិនបង្កបញ្ហាសុខភាព ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះទេ។

សូមបញ្ជាក់ថា ក្រុមការងារបានបន្តចាត់វិធានការយកសំណាកទឹក នៅតំបន់បឹងយក្ខឡោម មកពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានបន្ថែមទៀត ដើម្បីជំរុញសកម្មភាព«ភាពស្អាត» ការពារប្រភពទឹកសាធារណៈ និងជួយឱ្យទឹកស្អាត និងបរិស្ថានល្អនៅកម្ពុជា។

...

តាមការឱ្យដឹងពីអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ មានការគាត់សំគាល់ នៅពេលមានបាតុភូតធម្មជាតិ ឬគ្រោះមហន្តរាយ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ ស្ថានភាពទឹកបឹងយក្ខឡោមឡើងពណ៌កករល្អក់បែបនេះ ជារឿយៗ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print