នគរបាលបង្ក្រាបករណីជំរិតទារប្រាក់ ឃាត់ខ្លួនជនបរទេសបានចំនួន៨នាក់ តាមដីការបស់តុលាការ

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបង្ក្រាបករណីជំរិតទារប្រាក់ តាមដីការបស់តុលាការ។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រំ
សារឿន អនុប្រធាននាយកដ្ឋាន បានស្រាវជ្រាវករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស(ជំរិតទារប្រាក់) ទៅលើឈ្មោះ ZHU XUELIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ចាប់ឃាត់បានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ដូចខាងក្រោម៖

១.ឈ្មោះ DENG CHAO  ភេទប្រុស ជនជាតិចិន ។
២.ឈ្មោះ XUE JIAN ភេទប្រុស ជនជាតិចិន ។
៣.ឈ្មោះ KAMAL PRASAD PATHAK ភេទប្រុស ជនជាតិនេប៉ាល់។
៤.ឈ្មោះ DINESH GURUNG ភេទប្រុស ជនជាតិនេប៉ាល់ ។
៥.ឈ្មោះ KARMA WANGEL THING ភេទប្រុស ជនជាតិនេប៉ាល់ ។
៦.ឈ្មោះ DEEPAK KUMAR THAPA ភេទប្រុស ជនជាតិនេប៉ាល់ ។
៧.ឈ្មោះ SURENDRA BK ភេទប្រុស ជនជាតិនេប៉ាល់ ។
៨.ឈ្មោះ GU WUNAN ភេទប្រុស ជនជាតិចិន ។
ដល់ថ្ងៃទី២១.០១.២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរំដោះជនរងគ្រោះចេញពីក្នុងក្រុមហ៊ុនអនឡាញ ស្ថិតនៅខេត្តមណ្ឌលគិរី ។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឈ្មោះ Deng Chao បានចាប់ខ្លួនឈ្មោះ ZHU XUELIN ពីអាកាសយានដ្ឋានអន្តរជាតិថ្មីយកទៅឃុំទុកនៅក្នុងផ្ទះវីឡាមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក្រុមជនសង្ស័យមានជនជាតិចិន, ជនជាតិនេប៉ាល់និងជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើ បានគំរាមកំហែងជំរិតទារប្រាក់ពីជនរងគ្រោះចំនួន ៥០.០០០$ ជាថ្នូរនឹងការដោះលែង។ បន្ទាប់ពីឃុំខ្លួនជនរងគ្រោះរយៈពេល០៤ថ្ងៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមជនសង្ស័យខាងលើបានយកជនរងគ្រោះទៅលក់ឲ្យក្រុមហ៊ុនអនឡាញខុសច្បាប់នៅខេត្តមណ្ឌលគិរី ។

...

ក្រោយពីការសួរនាំជនសង្ស័យទាំង០៨នាក់ខាងលើបានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានចាប់ខ្លួនជនរង គ្រោះទៅឃុំទុកនៅក្នុងផ្ទះវិឡាមួយកន្លែង ជំរិតទារប្រាក់ចំនួន៥០.០០០$ រួចយកជនរងគ្រោះទៅលក់បន្តឲ្យក្រុមហ៊ុនអនឡាញខុសច្បាប់ ពិតប្រាកដមែន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print