ភ្នំពេញ ៖ ដល់វេនប្រទេសហ្វីលីពីនធ្វើប្រធានអាស៊ានឆ្នាំ២០២៦។ កិច្ចប្រជុំបើកឆាកដំបូងរបស់រដ្ឋមន្រ្តីការបរទេសចង្អៀត (ASEAN Foreign Ministers’ Retreat) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ នៅលើកោះសេប៊ូ (Cebu)។ ប្រធានបទក្តៅៗមួយចំនួននឹងត្រូវយកមកពិភាក្សា ក្នុងនោះមានជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថានភាពវិវត្តចុងក្រោយនៅប្រទេសមីយ៉ានម៉ា សណ្តាប់ធ្នាប់ពិភពលោក ភូមិសាស្រ្តនយោបាយ និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅខែឧសភា ខាងមុខនេះ។ ជាការលើកឡើងពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ណុជា ។
លោកបន្តថា ៖ រង់ចាំមើលថាតើមេដឹកនាំហ្វីលីពីននឹងខ្នះខ្នែងជួយសម្របសម្រួលជម្លោះកម្ពុជា-ថៃ បានប៉ុន្មានភាគរយនៃមេដឹកនាំរបស់ម៉ាឡេស៊ី? តើហ្វីលីពីនព្យាយាមនៅកណ្តាល ឬលម្អៀងទៅភាគីម្ខាងទៀត? ៕
...
ដោយ ៖ សិលា










