ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីល ជាលើកទី២ ក្នុងខែមករានេះ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថាទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ បានរាយការណ៍ថា នាថ្ងៃអង្គារ ទី២៧ ខែមករា កូរ៉េខាងជើងបាញ់តេស្តមីស៉ីលសាជាថ្មី ដែលជាលើកទី២ នៅក្នុងខែនេះ។

ក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៉ីលមួយគ្រាប់ ហាក់ដូចជាមីស៉ីលបាលិស្ទីគ ឆ្ពោះទៅសមុទ្រជប៉ុន។ រីឯយោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា ខ្លួនបានប្រទះឃើញសញ្ញាមីស៉ីលមួយគ្រាប់ មិនទាន់ច្បាស់ថាជាប្រភេទអ្វី ត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រ ដែលទីក្រុងសេអ៊ូលហៅថា សមុទ្រខាងកើត។
វាជាការបាញ់តេស្តមីស៉ីលលើកទី២ដោយកូរ៉េខាងជើង នៅក្នុងខែមករានេះ បន្ទាប់ពីការបាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ កាលពីថ្ងៃទី៤ ខែមករា ស្របពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ត្រៀមចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ ប៉ុន្មានឆ្នាំមកនេះ ទីក្រុងព្យុងយ៉ាងបានបង្កើនការធ្វើតេស្តមីស៉ីលជាខ្លាំង។
កូរ៉េខាងជើងនឹងត្រូវបើកមហាសន្និបាតនៃបក្សកាន់អំណាចរបស់ខ្លួន ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ។ មុនមហាសន្និបាតនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់បញ្ជាឱ្យពង្រីកនិងធ្វើទំនើបកម្មបន្ថែមទៀត លើការផលិតមីស៉ីល៕

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print