ខ្សែប្រយុទ្ធ Tammy Abraham បានត្រលប់មក Aston Villa បន្ទាប់ពីក្លឹបនៅអង់គ្លេស Premier League បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 18 លានផោន (24.82 លានដុល្លារ) ជាមួយ Besiktas កាលពីថ្ងៃអង្គារ។ Abraham គឺជាសមាជិកម្នាក់នៃក្រុម Villa ដែលបានឈ្នះការឡើងទៅកាន់ក្របខណ្ឌ Premier League ក្នុងឆ្នាំ 2018-19 ដោយស៊ុតបញ្ចូលទីបាន 25 គ្រាប់ក្នុងលីគ ខណៈដែលកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea ដែលបានលក់គាត់ទៅឱ្យ AS Roma ក្នុងឆ្នាំ 2021 ។
គាត់កំពុងខ្ចីជើងនៅក្លឹប Besiktas ពីក្លឹប Roma ប៉ុន្តែក្លឹបទួរគីបានធ្វើឱ្យជម្រើសទិញរបស់ពួកគេមានសុពលភាពពីថ្ងៃចន្ទក្នុងតម្លៃ 11 លានផោន ដែលមានន័យថាពួកគេអាចរកប្រាក់ចំណេញបានពីការលក់កីឡាករAbraham។
កីឡាករជម្រើសជាតិអង់គ្លេសវ័យ 28 ឆ្នាំនឹងបន្ថែមកំលាំងទៅលើតំបន់ប្រយុទ្ធរបស់អ្នកចាត់ការក្រុម Villa លោក Unai Emery ខណៈដែលក្លឹប ព្យាយាមរក្សាខ្លួនឯងក្នុងការប្រជែងដណ្តើមពាន Premier League ។
Villa ស្ថិតនៅលេខរៀងទីបីក្នុងតារាងមានបួនពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal និងទទួលក្រុម Brentford នៅថ្ងៃអាទិត្យ៕










