អ្នកគាំទ្រក្លឹប PAOK ប្រាំពីរនាក់ បានស្លាប់មុនការប្រកួត Europa League ជាមួយ Lyon 

ចែករំលែក៖

មន្ត្រីប៉ូលីសបាននិយាយថា ឡានក្រុងដឹកអ្នកគាំទ្របាល់ទាត់ក្រិកបានបុកជាមួយឡានដឹកទំនិញនៅប្រទេសរ៉ូម៉ានីកាលពីថ្ងៃអង្គារ បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និង៣នាក់រងរបួស។

ប៉ូលីសក្នុងតំបន់បាននិយាយថា ឡានក្រុងដែលដឹកបុរស១០នាក់ ធ្វើដំណើរពីប្រទេសក្រិក ទៅកាន់ប្រទេសបារាំង នៅពេលដែលវាបានបុកជាមួយរថយន្តដឹកទំនិញមួយនៅក្នុងស្រុក Timis ភាគខាងលិចប្រទេសរូម៉ានី។

នាយករដ្ឋមន្ត្រីប្រទេសក្រិក លោក Kyriakos Mitsotakis បានថ្លែងថា លោកមានការតក់ស្លុតជាខ្លាំង នៅពេលដែលលោក បានដឹងអំពីឧបទ្ទវហេតុដ៏សោកនាដកម្មនៅក្នុងប្រទេសរូម៉ានី ដែលបានឆក់យកជីវិតរបស់ជនរួមជាតិវ័យក្មេងចំនួនប្រាំពីរនាក់។

លោកបានបន្ថែមនៅលើ Facebook ដោយសំដៅលើក្លឹបបាល់ទាត់ PAOK ថា “នៅក្នុងគ្រាដ៏លំបាកនេះ រួមជាមួយនឹងជនជាតិក្រិកទាំងអស់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្របំផុតចំពោះមនុស្សជាទីស្រលាញ់របស់ជនរងគ្រោះ និងគ្រួសារ PAOK”។

ប៉ូលីស Timis បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា បុរសអាយុ 29 ឆ្នាំម្នាក់បានបើកឡានមីនីបឺស “នៅពេលដែលគាត់បានឆ្លងចូលទៅក្នុងផ្លូវបញ្ច្រាសហើយបានបុកក្បាលជាមួយឡានដឹកទំនិញ” ។

ពេទ្យសង្គ្រោះបន្ទាន់របស់រ៉ូម៉ានីបានប្រាប់ AFP ថា ក្នុងចំណោមអ្នកស្លាប់ទាំង 7 នាក់ ជនរងគ្រោះ 6 នាក់ត្រូវបានបញ្ចសក់ថាបានស្លាប់នៅកន្លែងកើតហេតុ។

...

យោងតាមអភិបាលក្រុង Thessaloniki លោក Stelios Angeloudis ឡានក្រុងកំពុងដឹកអ្នកគាំទ្រ PAOK Thessaloniki ទៅកាន់ការប្រកួតក្រៅដី។ PAOK នឹងត្រូវប្រកួតជាមួយ Lyon នៅថ្ងៃព្រហស្បតិ៍ក្នុងពាន Europa League៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print