ធនាគារជាតិនៃកម្ពុជា៖ តម្លៃប្រាក់រៀល បានឡើងថ្លៃជាមធ្យម ១,៥ភាគរយ​ នៅក្នុងឆ្នាំ២០២៥​

ចែករំលែក៖

ភ្នំពេញ​៖​ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនាឆ្នាំ២០២៥កន្លងនេះ រក្សាបានស្ថិរភាពល្អប្រសើរដោយប្រាក់៤,០១១ រៀលអាចប្តូរបានមួយដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២៤ ជាមធ្យមទាល់តែមានប្រាក់ ៤,០៧១ រៀលទើបអាចប្តូរបាន មួយដុល្លារអាមេរិក។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ធនាគារជាតិនៃកម្ពុជា​ ។

ធនាគារជាតិនៃកម្ពុជា​ បានឱ្យដឹងថា តម្លៃប្រាក់រៀលឆ្នាំ២០២៥បានឡើងថ្លៃជាមធ្យម ១,៥ភាគរយ ធៀបនឹងអត្រាប្តូរប្រាក់រៀលកាលពីឆ្នាំ២០២៤ ហើយបានឡើងថ្លៃ ២,២ភាគរយ បើធៀបនឹងអំឡុងពេលនិងក្រោយមានវិបត្តិកូវីដ- ១៩ នាឆ្នាំ២០២០-២០២៣ ខណៈមានអត្រាប្តូរប្រាក់រៀល ជាមធ្យម គឺ ៤.១០១ រៀលក្នុងមួយដុល្លារអាមេរិក និងបានឡើងថ្លៃ ១,១ភាគរយ ធៀបនឹងអំឡុងពេលមុនវិបត្តិកូវីដ-១៩ កាលពីឆ្នាំ២០១៦- ២០១៩ ខណៈមានអត្រាប្តូរប្រាក់រៀល ជាមធ្យម គឺ៤.០៥៦ រៀលក្នុងមួយដុល្លារអាមេរិក។

ជាមួយគ្នានេះ​ ធនាគារជាតិនៃកម្ពុជា​ ក៏បានបញ្ជាក់អំពីមូលហេតុនៃការឡើងថ្លៃ ប្រាក់រៀលនេះ ថាគឺដោយសារ កំណើនឡើងជាចំបងនូវតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងជីវភាពរស់នៅ ផលិតកម្មកសិកម្ម និងកំណើននៃការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា​ គ្រប់គ្រងបានអត្រាប្តូរប្រាក់រៀល តាមរយៈចេញ អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលធ្វើឡើងតាមរូបមន្ត គណនាចេញពីអត្រាប្តូរប្រាក់មធ្យម ថ្លឹងរបស់ប្រតិបត្តិការប្តូរប្រាក់អន្តរធនាគារលើថ្នាលធនាគារជាតិ នៃកម្ពុជា ។

...

ធនាគារជាតិនៃកម្ពុជា​ បានឱ្យដឹងថា កាលពីឆ្នាំ២០២៥ ប្រតិបត្តិការប្តូរប្រាក់លើ ថ្នាលធនាគារជាតិនៃកម្ពុជា មានទំហំ ៣,៩ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើង ៤៦,២ភាគរយ ធៀបនឹងឆ្នាំមុន ដែលមានទំហំ២,៧ ប៊ីលានដុល្លារអាមេរិក។ កំណើននេះបង្ហាញថា អត្រាប្តូរប្រាក់ផ្លូវការ របស់ធនាគារជាតិនៃកម្ពុជាកាន់តែឆ្លុះបញ្ចាំងពីអត្រាប្តូរប្រាក់លើទីផ្សារ ថ្នាលធនាគារជាតិនៃកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីផ្សារប្តូរប្រាក់ និង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ កាន់តែមានឥទ្ធិពលក្នុងការកំណត់អត្រាលើទីផ្សារប្តូរប្រាក់ធៀបនឹងអាជីវករប្តូរប្រាក់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print