ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជារង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបង្ហាញអារម្មណ៍លើបណ្តាញសង្គម ដោយស្នើឱ្យអ្នកដែលតែងតែបង្ហោះលើបណ្តាញសង្គម អួតអ្នកនេះជាវីរបុរស និងលើកតម្កើងខ្លួន សូមឈប់បង្ហោះទៅ ព្រោះធ្វើឱ្យប៉ះទង្គិចសតិអារម្មណ៍បងប្អូននៅសមរភូមិ ខ្លាំងណាស់ ។
យោងតាមសំណេរបានសរសេរនៅលើបណ្តាញសង្គមរបស់ នាយកឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារយ៉ាងដូច្នេះថា ៖ «ខ្ញុំមិនដែលផុស ឬបង្ហោះទេ តែពេលនេះ ខ្ញុំឃើញ ការផុស និងបង្ហោះខ្លះ អួតផង លើកជើងផង ចង់លើកតម្កើងខ្លួនជាអ្នកខ្លាំង ជាវីរបុរស តែយោធិនរបស់យើងនៅ លើសមរភូមិ បានប្រយុទ្ធ យកជីវិត ដើម្បីការពារជាតិ តែ រូបថតមិនដែលមានទេ តែមានអ្នកខ្លះ មិនដែលឃើញមុខនៅសមរភូមិ និងពេលប្រយុទ្ធទេ បែរជាមានរូបហើយអួត សុទ្ធតែវីរបុរស បោះពុម្ពជាសៀវភៅ និងបង្ហោះតាម Facebook ទៀត សូមអ្នកផុស និងបង្ហោះ ឈប់ធ្វើ របៀបនេះទៀត ធ្វើឲ្យប៉ះទង្គិចសតិអារម្មណ៍បងប្អូននៅ សមរភូមិ ខ្លាំងណាស់ បើចង់ធ្វើវីរបុរស ពេលប្រយុទ្ធសូម មក ចូលប្រយុទ្ធផង»៕
ដោយ៖ស តារា









