កងរាជអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាលួច ០២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចទូក និងម៉ូតូ នាពេលកន្លងទៅ

ចែករំលែក៖

ខេត្តកំពង់ចាម÷ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងមានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ពីបទចោរកម្ម។

សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងែទី២៧ ខែមករា ឆ្នាំ ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះសូទិន បានចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាលួចកាច់សោរម៉ូតូ ចំនួន ០២នាក់ ដែលប្រព្រឹត្តសកម្មភាពលួចទូក និងលួចកាច់សោរម៉ូតូ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ នៅចំណុចភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មាន ៖ ១. ឈ្មោះ ថន ម៉េងឃន់ ភេទ ប្រុស អាយុ ២៨ឆ្នាំ និង ២.ឈ្មោះ នា សុងហេង ភេទប្រុស អាយុ ២៩ឆ្នាំ ។ ទាំង ២នាក់ រស់នៅភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាមួយគ្នា ។

ដោយឡែក ក្រៅពីជនសង្ស័យ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងមានម៉ូតូ១គ្រឿង,ទូរស័ព្ទដៃ ១គ្រឿង សោរកែច្នៃ រួមទាំងសម្ភារៈប្រព្រឹត្តល្មើស មួយចំនួនទៀត ។

...

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកសាងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print