ជិះម៉ូតូលឿនមិនប្រយ័ត្នបណ្តាលឱ្យដួលបោកក្បាលផុងលលាដ៍ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នធ្វើឱ្យកិនដុំថ្មដួលខ្លួនឯងបណ្តាលឲ្យបោកក្បាលផុងលលាដ៍និងហូរឈាមតាមច្រមុះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៩និង៤៣នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល  រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជា សុភ័ក្ររស្មី ភេទប្រុស អាយុ៣៧ឆ្នាំ រងរបួសធ្ងន់ផុងលលាដ៍ក្បាលខាងក្រោយហូរឈាមតាមច្រមុះនិងត្រចៀក(ស្លាប់បាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ)  មានអាសយដ្ឋាននៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា​  មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដា​ ស៊េរី​ CT 125​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1KE-1170​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ លុះមកដល់ចំណុចកេីតហេតុក៏កិនដុំថ្មបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់​រងរបួសផុងលលាដ៍ក្បាលខាងក្រោយនិងហូរឈាមតាមច្រមុះ​ ត្រចៀក​ បន្ទាប់មករថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅផ្ទះធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print