ក្រុម​ចោរ​កាប់​ប្លន់​ម៉ូតូបែកកង់ចំនួន​៤​នាក់​នៅ​ខេត្តកណ្តាល ជាប់​ខ្នោះ​របស់​ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​ក្រុម​ចោរ​កាប់​ប្លន់​ម៉ូតូ​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាលក្រុងតាខ្មៅបង្ក្រាប​បាន ក្រោយ​ប្លន់​ម៉ូតូ​ពី​នារី​ជា​កម្មករ​រោងចក្រ​ម្នាក់​ថែម​ទាំង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុស ច្បាប់​ថែម​ទៀត ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​២០​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៦ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​លើ​ផ្លូវ​៦០​ម៉ែត្រ ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​ក្រុង​តា​ខ្មៅ បាន ឱ្យដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ សៅ ស៊ី​ណាត ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ជាកម្ម​ការ​នី​រោងចក្រ រស់នៅ​ភូមិ​រលួស សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ចំណែក​ជនសង្ស័យ​មាន៤​នាក់ ៖
១-​ឈ្មោះ យាន រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំទីលំនៅ​ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹងមុខរបរ មិន​ពិតប្រាកដ ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​ចំនួន​១​ឆ្នាំ​កន្លះ ក្នុង​ករណីអំពើ​លួច​ម៉ូតូ និង​មាន​សារធាតុ​ញៀន​ ក្នុង​ទឹកនោម ។ ២-​ឈ្មោះ ស៊ឹ​ម ប៊ុ​ន​ណា ហៅ​តូច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​) ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​នៅ​ខេត្តតាកែវ ក្នុង​ករណី​ទទួលផល​ចោរកម្ម មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ។

៣-​ឈ្មោះ​ថា ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ជើងព្រៃ​ទី​៣ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម,៤-​ឈ្មោះ​វិញ ស្រី​និ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិន​ពិត ប្រាកដ គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម អវិជ្ជមាន ។

ក្នុង​នោះ សម្ភារៈ​ដកហូត​រួម​មាន​៖

១-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម C១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៣​ឡើង​តែម​២០២៥ ផ្លា​ក​លេខ កំពង់ធំ 1S-9620 (​របស់​ជន​រង​គ្រោះ​)​។
២-​ម៉ូតូ​០១​គ្រឿង​ម៉ាក​WINNER ពណ៌​ខ្មៅ លាយ​ក្រហម គ្មាន​ផ្លា​ក​លេខ​(​របស់​ជនសង្ស័យ​)​។
៣-​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​(​របស់​ជនសង្ស័យ​)​។
៤-​កាំបិត​កញ្ចែ​ត​០១​ដង​ឬ​ស្សី​ប្រវែង​៥៧​សង់ទីម៉ែត្រ​(​របស់​ជនសង្ស័យ​)​។

តាម​ប្រភព​ព័ត៌មាន​ពី ជន​រង​គ្រោះ​ឱ្យដឹង​ថា មុន​ពេល​កើតហេតុខ្លួនបាន​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ផលិត​ឆ្នាំ ២០២៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ 1S-9620 មាន​គ្នា​ចំនួន​០៣​នាក់​(​ស្រី​ពីរ​ប្រុស​មួយ​) ចេញ​ពិ​កម្មវិធី​ខួបកំណើត​មិត្ត​ភ័​ត្តិ​នៅ​ឯ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​គោលបំណង​ទៅ​កាន់​បន្ទប់​ជួល​វិញ​នៅ​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លុះដល់​វេលា​ម៉ោង​០៣ និង ២០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ ខ​ណះ​ពេល​ជិះ​មក​ដល់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ក៏​ម៉ូតូ​បែក​កង់ ពួក​ជន​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​ចុះ​បណ្តើរ​ពេល​នោះ ក៏​ស្រាប់តែ​លិចមុខ​ក្រុម​ជនសង្ស័យ មាន​ម៉ូតូ​០២​គ្រឿង​ម៉ាក​អ៉ិ​ច​ស៊ី​ង​តឺ និង​ម៉ាក​ហុងដា​សេ​១២៥ មាន​គ្នា​ចំនួន​០៤​នាក់​ស្រី​ម្នាក់ បាន​ដក​កាំបិត​សំដៅ​មករ​កកាប់​ពួក​ជន​រង​គ្រោះ ឃើញ​ដូច​នោះ​ជន​រង​គ្រោះ​មានការ​ភ័យ​ខ្លាច​ផ្តួល​ម៉ូតូ​នាំ​គ្នា​រត់​ចោល​តែ​ម្តង ចំណែក​ជនសង្ស័យ​បាន​នាំ​គ្នា​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​ទាំង​បែក​កង់។ ក្រោយមក​ពួក​ជន​រង​គ្រោះ​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ព្រែក​ហូរ​ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ ។

ក្រោយមក​ដល់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ កម្លាំងផ្នែកយុត្តិធម៌​ក្រុង​តា​ខ្មៅ​បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​កណ្តាលស្ទឹង ធ្វើការ​ឃាត់ខ្លួន​បាន​ជន សង្ស័យ​ទាំង​០៤​នាក់​រួម​ទាំង​វត្ថុ​តាង​យក​មក​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន​ពិ​ជា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​ប្លន់​ម៉ូតូ​)​របស់​ជន​រង​គ្រោះ​ខាងលើ ប្រាកដ​មែន​។

...

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៤​នាក់ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរ​បាក​ក្រុង​តា​ខ្មៅ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print