អ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពជុំថ្មីនៅសប្ដាហ៍ក្រោយ

ចែករំលែក៖

សារព័ត៌មាន AFP ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា បាននិយាយថាអ៊ុយក្រែនកំពុងរង់ចាំព័ត៌មានបន្ថែមពីសហរដ្ឋអាមេរិកអំពីកិច្ចចរចាសន្តិភាព ហើយ រំពឹងថាកិច្ចចរចាជុំថ្មីនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាមួយដោយទំនងជាចង់បង្ហើបឱ្យដឹងថាកិច្ចប្រជុំមួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម រវាងក្រុមមន្ត្រីអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិកនឹងមិនអាចកើតឡើងទេ។ ភាគីទាំង៣ បានបើកកិច្ចប្រជុំមួយរួចហើយកាលពីសប្ដាហ៍មុន។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុង ទំនាក់ទំនងយ៉ាងជាប់លាប់ជាមួយភាគីអាមេរិក ហើយរំពឹងថានឹងទទួលបានព័ត៌មានលម្អិតពីពួកគេជុំវិញកិច្ចប្រជុំ»។ លោកបន្តថា «អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការនៅគ្រប់ទម្រង់ទាំងអស់ … យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចានៅសប្ដាហ៍ក្រោយ»។
បេសកជនពិសេសអាមេរិក លោក Steve Witkoff បានអះអាងថាកិច្ចចរចាជាមួយបេសកជនពិសេសរុស្ស៉ី លោក Kirill Dmitriev នាពេលកន្លងមកបានប្រព្រឹត្តទៅប្រកបដោយ ផ្លែផ្កា និងលក្ខខណៈស្ថាបនា។ លោក Witkoff ក៏ឱ្យដឹងដែរថាបញ្ហាទឹកដីគឺជាគន្លឹះដ៏សំខាន់ដើម្បីបង្កើតភាពរីកចម្រើនក្នុងកិច្ចចរចា។ ប៉ុន្តែអ៊ុយក្រែនបានទាត់ចោលសំណើរបស់រុស្ស៉ីដែលចង់ឱ្យទីក្រុងកៀវបោះបង់ចោលតំបន់ដុនបាសទាំងមូល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print