Rybakina ផ្តួល Sabalenka គ្រងជើងឯក Australian Open លើកដំបូង

ចែករំលែក៖

កីឡាការនី Elena Rybakina បានកីឡាការិនីលេខមួយពិភពលោក Aryna Sabalenka ជាមួយនឹងការវាយបកក្នុងសិតទី 3 យ៉ាងអស្ចារ្យដើម្បីឈ្នះជើងឯក Australian Open លើកដំបូងរបស់នាង។

Rybakina បានឈ្នះការប្រកួតចំនួន 5 ជាប់ៗគ្នា មុនពេលបញ្ចប់ការទទួលជ័យជម្នះ 6-4 4-6 6-4 ដើម្បីសងសឹកការចាញ់របស់នាងចំពោះម្ចាស់ជើងឯកពីរដង Sabalenka ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2023 ។

នេះជាការបរាជ័យលើកទីបីរបស់ម្ចាស់ជើងឯក US Open កីឡាការិនី Sabalenka ក្នុងវគ្គផ្តាច់ព្រ័ត្រសំខាន់ៗចំនួន 4 របស់នាង បន្ទាប់ពីការបាត់បង់ដ៏ខកចិត្តក្នុងព្រឹត្តិការណ៍ Australian Open និង French Open កាលពីឆ្នាំមុន។

Elena Rybakina បាននិយាយថានាងពិតជារីករាយក្នុងការឈានដល់កម្រិតដែលបានបង្ហាញដោយគូប្រជែង Aryna Sabalenka និង Iga Swiatek ម្តងទៀតដោយបានផ្តួលក្រុមកីឡាការិនីវាយកូនបាល់ដែលកំពុងលេចធ្លោនៅលើផ្លូវដើម្បីដណ្តើមបានជើងឯក Grand Slam។

កីឡាការិនីរបស់កាហ្សាក់ស្ថាន Rybakinaវ័យ26ឆ្នាំទទួលបានជ័យជម្នះ 14 លើកពីការប្រកួត 15 លើកចុងក្រោយរបស់នាង។

...

Rybakina បានប្រាប់អ្នកយកព័ត៌មានថា “ជាការពិតណាស់ ពួកគេគឺជាគូប្រជែងដ៏ស្វិតស្វាញ ហើយពួកគេមានលទ្ធផលដ៏អស្ចារ្យ ហើយអស់រយៈពេលជាយូរមកហើយពួកគេស្ថិតនៅលើកំពូល។ ខ្ញុំសប្បាយចិត្តដែលពេលនេះខ្ញុំត្រលប់មកកម្រិតនេះ ហើយសង្ឃឹមថាខ្ញុំអាចមានស្ថេរភាពម្តងទៀតពេញមួយរដូវកាល ហើយបន្តបង្ហាញកីឡាវាយកូនបាល់ដ៏អស្ចារ្យ និងលទ្ធផលល្អ”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print