បន្ទាប់ភាពតានតឹងអាមេរិក-អ៉ីរ៉ង់ ថមថយកម្តៅ តម្លៃប្រេងធ្លាក់ចុះ ៤ភាគរយ

ចែករំលែក៖

សារព័ត៌មាន Reuters តម្លៃប្រេងអន្តរជាតិ នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ បានធ្លាក់ចុះ ៤ភាគរយ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចុងសប្តាហ៍ថា អ៉ីរ៉ង់ពិតជាចង់ចរចាជាមួយទីក្រុងវ៉ាស៉ីនតោន ដែលនេះគឺជាសញ្ញានៃការថមថយភាពតានតឹង ជុំវិញការគំរាមធ្វើសកម្មភាពយោធា ដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។

សន្ទស្សន៍តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ២.៨១ដុល្លារ ឬ ៤.១ភាគរយ មកនៅត្រឹម ៦៦.៥១ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ ២.៧០ ឬ ៤.១ភាគរយ មកនៅត្រឹម ៦២.៥១ដុល្លារក្នុងមួយបារ៉ែល។ តួលេខនេះគឺជាការធ្លាក់ចុះខ្លាំងពីវគ្គមុនៗ គិតចាប់តាំងពីចុងខែកញ្ញា ដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។
តាមអ្នកវិភាគប្រចាំក្រុមហ៊ុន Phillip Nova លោក Priyanka Sachdeva ទីផ្សារប្រេងឆៅយល់ថា នេះជាជំហានថយក្រោយពីការប្រឈមមុខដាក់គ្នា និងការបន្ធូរបន្ថយហានិភ័យភូមិសាស្ត្រនយោបាយ។ ទន្ទឹមនេះប្រាក់ដុល្លារអាមេរិក ក៏ចាប់ផ្តើមមានភាពរឹងមាំឡើង ដែលជាធម្មតានៅពេលលុយដុល្លារទន់ខ្សោយ ប្រេងដែលត្រូវជួញដូរដោយប្រើប្រាស់លុយដុល្លារនឹងឡើងថ្លៃ សម្រាប់អ្នកទិញមិនមែនសហរដ្ឋអាមេរិក៕

...

រូប​ថត​: VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print