កម្ពុជា​-កូរ៉េ​ ពិភាក្សាអំពីមធ្យោបាយក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា រួមមានពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសន្តិសុខ អប់រំ ទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក គីម ឆាងយ៉ុង (KIM Changyong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ (សា.កូរ៉េ) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម​ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សា.កូរ៉េប្រចាំកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងវិស័យជាច្រើនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឯកអគ្គរដ្ឋទូតសា.កូរ៉េ បានប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 

ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា រួមមានពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសន្តិសុខ អប់រំ ទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print