ខ្សែប្រយុទ្ធបារាំងKarim Benzema បានចូលរួមជាមួយក្រុម Al-Hilal ដែលក្លឹបធំនិងជោគជ័យបំផុតនៅ Saudi Pro Leagueបន្ទាប់ពីការបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយ Al-Ittihad ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការផ្លាស់ប្តូរទៅ Al-Hilal បានកើតឡើងបន្ទាប់ពី Benzema បានបដិសេធសំណើរដើម្បីបន្តកុងត្រារបស់គាត់ជាមួយ Al-Ittihad ។ អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំងបានខកខានការចូលរួមប្រកួតលីគពីរលើកមុននេះរបស់ក្រុម។
ក្លឹបអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Al-Hilal បានចុះហត្ថលេខាលើតារាបារាំង Karim Benzema លើការផ្ទេរដោយឥតគិតថ្លៃដើម្បីតំណាងឱ្យក្រុមបាល់ទាត់សម្រាប់រយៈពេលមួយឆ្នាំកន្លះ” ។ Benzema បានទទួលជោគជ័យជាមួយ Al-Ittihad ដែលមានមូលដ្ឋាននៅទីក្រុង Jeddah ដែលនាំឱ្យពួកគេឈ្នះពានរង្វាន់លីគ និង King’s Cup កាលពីរដូវកាលមុន។
នោះគឺជាការឈ្នះពានទ្វេដងក្នុងស្រុកលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ Al-Ittihad។
Benzema ដែលបានចូលរួមជាមួយ Al-Ittihad លើការផ្ទេរដោយឥតគិតថ្លៃក្នុងឆ្នាំ 2023 បន្ទាប់ពីលេងរយៈពេល 14 ឆ្នាំជាមួយ Real Madrid បាននិយាយថា “ដំណើរនេះបានផ្តល់អ្វីៗឱ្យខ្ញុំជាច្រើនទាំងរឿងផ្ទាល់ខ្លួន និងអាជីព។ ខ្ញុំចាកចេញដោយមោទនភាពដែលបានពាក់ពណ៌ទាំងនេះ និងអ្វីគ្រប់យ៉ាងដែលយើងបានចែករំលែក”។
អតីតខ្សែប្រយុទ្ធក្រុម Real Madrid វ័យ 38 ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន 16 គ្រាប់ក្នុង 21 ប្រកួតសម្រាប់ Al-Ittihad ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ Al-Hilal ឈរកំពូលតារាងលីគដោយមាន47ពិន្ទុនាំមុខ Al-Nassr របស់ Cristiano Ronaldo មួយពិន្ទុ។ Al-Ittihad ស្ថិតនៅលេខ6 មាន34ពិន្ទុ៕










