សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាជនជាតិវៀតណាម ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលបាវិត បានសហការជាមួយ ជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត ធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន៣នាក់ ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹង នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ថានៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយវៀង មានករណីឆក់ទូរស័ព្ទ។

ប្រភពដដែលបញ្ជាក់ថា ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារបស់ ជនសង្ស័យ។

លុះរហូតដល់វេលាម៉ោង១៧:៣០នាទីថ្ងៃខែឆ្នាំដដែល សមត្ថកិច្ច ក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជាជនជាតិវៀតណាម ដែលមានភិនភាគដូចក្នុងកាំមេរ៉ាសុវត្តិភាពខាងលើនេះហើយ សមត្ថកិច្ចក៏បានធ្វើការនាំខ្លួនជនសង្ស័យទាំង០៣នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតធ្វើការសាកសួរ ។

តាមចម្លើយជនសង្ស័យទាំ០៣នាក់ និងយោតាមកាំមេរ៉ាសុវត្តិភាព បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានចំនួន០២គ្រឿងប្រាកដមែន។

...

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់សមត្ថកិច្ចនគរបាល បានកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print