ជនរងគ្រោះជនជាតិចិន ប្ដឹងនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន០២ គ្រឿងបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសជា ជនរងគ្រោះជនជាតិចិន បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចនគរបាលក្រុងបាវិត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន០២ គ្រឿងបានសម្រេច។

សមត្ថកិច្ចនគរបាលបាន អោយដឹងថា ជនសង្ស័យមានទី១ឈ្មោះ ង្វៀង ត្រឿងណាម ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅទីក្រុងហូជីមិញ(អ្នកធ្វើសកម្មភាពឆក់) ។

ទី២ឈ្មោះ លឿង ទឹងអាញ់ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកតឹងហុង ខេត្តដុងថាប ប្រទេសវៀតណាម (បក្ខពួក) ។

និងទី៣/ឈ្មោះ លឿង ហ្វាកសាង ភេទប្រុស អាយុ២០ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកឡុងសៀង ខេត្តអាងយ៉ាង (បក្ខពួក) ។

ចំណែកជនរងគ្រោះមានឈ្មោះ ឈិន វៃជា (CHEN WEIJIE) ភេទប្រុស អាយុ៤៧ ឆ្នាំជនជាតិចិន មុខរបរមេការសំណង់ មានទីលំនៅខេត្តហ្គងតុង ប្រទេសចិន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត  បានទទួលពាក្យបណ្តឹង០១ច្បាប់ពីជនរងគ្រោះឈ្មោះ ឈិន វៃជា (CHEN WEIJIE) ភេទប្រុស អាយុ៤៧ ឆ្នាំជនជាតិចិន មុខរបរមេការសំណង់ មានទីលំនៅខេត្តហ្គងតុង ប្រទេសចិន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យ(មិនស្គាល់អត្តសញ្ញាណ ភេទប្រុស) ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន០២ គ្រឿង(ម៉ាក IPHONE 17 ពណ៌ទឹកក្រូច និង IPHONE 16 ពណ៌ខ្មៅ) កាលពីវេលាម៉ោង១០:៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំនុចផ្សាររត្រី១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីទទួលបានបណ្តឹងភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ។

យោងការពិនិត្យតាមប្រព័ន្ធកាម៉ារ៉ាសុវត្ថិភាព នៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ច ក៍បានកំណត់មុខសញ្ញាជនសង្ស័យ និងបក្ខពួក លុះរហូតដល់វេលាម៉ោង១៧:៣០នាទីនាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងក៍ប្រទះឃើញមុខសញ្ញាជនសង្ស័យទាំងបីនាក់ នៅជាមួយគ្នា រួមនឹងម៉ូតូ(ធ្វើសកម្មភាព) នៅត្រង់ចំនុចខាងក្រោយផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ក៍បានឃាត់ រួចនាំមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចសង្ស័យឈ្មោះ ង្វៀង ត្រឿងណាម បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន០២ គ្រឿង ពីជនរងគ្រោះប្រាកដមែន ហើយខ្លួនបានយកទៅទុកនៅបន្ទប់ជួល នៅខាងម្តុំកាស៊ីណូសៀងហៃ ( ស្រុកចន្ទ្រា) ខេត្តស្វាយរៀង ។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចយើងបានសគោលការណ៍ពីលោកអធិការ ដើម្បីគម្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំរោង ដើម្បីស្វែងរកវត្ថុតាង(ទូរស័ព្ទ) ។

សម្ភារះដែលសមត្ថកិច្ចយើងដកហូតរួមមាន : ទូរស័ព្ទ I Phone 17 ពណ៌ទឹកក្រូច ចំនួន០១គ្រឿង ទូរស័ព្ទ I Phone 16 ពណ៌ខ្មៅ ចំនួន០១គ្រឿង  ។

...

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាង (មធ្យោបាយធ្វើសកម្មភាព និងទូរស័ព្ទ) សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង បញ្ជួនទៅជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត ចាត់ការបន្តតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print