ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមនសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចុះអនុវត្តសាលក្រមរបស់តុលាការរឹបអូសផ្ទះមួយកន្លែង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺភាគីខាងម្ចាស់ផ្ទះបានយល់ព្រមដោយសុំរុះរើអីវ៉ាន់រយៈពេល២សប្តាហ៍ នៅចំណុចផ្ទះលេខ៣២Eo ផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
ក្នុងការចុះអនុវត្តដីការបស់តុលាការវិបអូសផ្ទះខាងលើដោយមានការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យបុរសម្នាក់ដែលតំណាងឲ្យម្ចាស់ផ្ទះខាងលើ និងស្ត្រីចាស់ជរា៤នាក់ស្នាក់នៅបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ត្រូវរុះរើងអីវ៉ាន់ដោយស័្មគ្រចិត្ត។ បើសិនពុំដូច្នេះទេ តុលាការនឹងប្រើវិធានការក្តៅទៅលើភាគីខាងលើ។
គួរបញ្ជាក់ថា ទីតាំងខាងលើត្រូវតុលាការចេញដីការឹបអូសជាលើកទី៣មកហើយដោយម្ចាស់ភាគីទាំងម្ចាស់ដើមបណ្ដឹង និងម្ចាស់ចុងបណ្ដឹង ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន យល់ព្រមឲ្យស្ត្រី៤នាក់ខាងលើស្នាក់នៅបណ្ដោះអាសន្ននិងតវ៉ាក្ដី បើទោះជាមិនបានឈ្នះចាញ់ក៏តុលាការអនុវត្តផ្ទាល់តែម្តង៕
ដោយ៖ ស រស្មី