អបអរឆ្នាំមមី និងទទួលយកលាភសំណាងនៅណាហ្គាវើលដ៍

ចែករំលែក៖

ភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Hall of Golden Chimes និង Fortune Palace មានម្ហូបឈុត និងម្ហូបដាច់ដោយឡែករូបមន្តថ្មីៗជាច្រើនជម្រើស។ នៅភោជនីយដ្ឋាន Hall of Golden Chimes មានកូនជ្រូកខ្វៃ អយស្ទ័រខជាមួយសារាយសមុទ្រ ថ្លើមក្ងានឆា និងប្រហិតសាច់បង្គា។ ម្ហូបដាច់ដោយឡែក មានតម្លៃចាប់ពី ១៩២.០០០៛ អមជាមួយម្ហូបឈុតបែបប្រណីតពីរមុខដែលមានតម្លៃ ២.១១២.០០០៛ និង ៣.៥៥២.០០០៛ សម្រាប់ ១០ នាក់ ឬ ២១១.២០០៛ និង ៣៥៥.២០០៛ ក្នុងម្នាក់សម្រាប់មួយក្រុមដែលមានយ៉ាងតិច ៥ នាក់។ សម្រាប់អ្នកដែលចង់សាកល្បងម្ហូបបែបប្រពៃណី អាចជ្រើសរើសម្ហូបមហាសម្បត្តិដែលមានគ្រឿងសមុទ្រពិសេសបូករួមនឹងសាច់ខ្វៃជាច្រើនប្រភេទដែលមានតម្លៃចាប់ពី ៥៥២.០០០៛ សម្រាប់ ១០ នាក់។

ចំណែកភោជនីយដ្ឋានចិន Fortune Palace មានមុខម្ហូបចិនបែបម៉ាឡេស៊ីរួមមាន ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូងខជាមួយជើងក្ងាន ទាខ្វៃពិសេស និងបង្គាឆាជាមួយទឹកជ្រលក់ពងទាប្រៃ។ ម្ហូបដាច់ដោយឡែក មានតម្លៃចាប់ពី ៦៤.០០០៛ រួមជាមួយម្ហូបឈុតប្រណីតដែលមានតម្លៃ ១.៥៥២.០០០៛ និង ៣.៤៣២.០០០៛ សម្រាប់ ១០ នាក់ ឬតម្លៃ ១៥៦.០០០៛ និង ៣៥២.០០០៛ ក្នុងម្នាក់សម្រាប់ក្រុមដែលមានយ៉ាងតិច ៥ នាក់។ ភោជនីយដ្ឋានទាំងពីរក៏មានបម្រើជូននូវម្ហូបអ៊ីសាងផងដែរដែលម្ហូបនេះតំណាងឱ្យលាភសំណាង និងភាពសម្បូររុងរឿង។ គ្រឿងផ្សំនៃម្ហូបអ៊ីសាងមានដូចជា បង្កងអូស្ត្រាលី ត្រីសាលម៉ុន ត្រីធូណា និងគ្រឿងផ្សំជាច្រើនទៀត តម្លៃចាប់ពី ១១២.០០០៛ ប៉ុណ្ណោះ។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ២៣២៦ ៣០៣១ ឬអ៊ីម៉ែល [email protected] ដើម្បីកក់ទុកជាមុន។

ឆ្នាំនេះ ណាហ្គាវើលដ៍សូមបង្ហាញជូននំស្រួយប្រពៃណីចិន ៦ ប្រភេទដូចជា នំតាតរសជាតិម្នាស់ នំស្រួយរសជាតិសណ្តែកដី នំស្រួយរសជាតិគ្រាប់ស្វាយចន្ទី នំស្រួយរសជាតិសណ្តែកខៀវ នំសារាយសមុទ្ររសជាតិប្រាំពីរបែប និងនំរសជាតិកំពឹសក្រៀមហឹរដែលត្រូវបានដាក់ក្នុងប្រអប់មានបីពណ៌យ៉ាងស្រស់ស្អាត។ សម្រាប់អតិថិជនដែលមានបំណងជូនកាដូដល់ក្រុមគ្រួសារ មិត្តភក្តិ ដៃគូពាណិជ្ជកម្ម ឬមិត្តរួមការងារ អាចជ្រើសរើសនំនាំលាភប្រចាំហាងដែលមានដាក់ក្នុងប្រអប់យ៉ាងប្រណីតដែលមានលក់នៅកន្លែងទទួលភ្ញៀវ និងទីតាំងជាច្រើនទៀតនៅក្នុងសណ្ឋាគារ។

អ្វីដែលមិនធ្លាប់មានសម្រាប់ឆ្នាំនេះ គឺណាហ្គាវើលដ៍មានលក់តុក្កតារូបកូនសេះអាថ៌កំបាំងនាំសំណាងដែលមានតម្លៃ ១០០.០០០៛ និងបន្តោងកាបូបរូបកូនសេះ តម្លៃ ៤៨.០០០៛ ។ តុក្កតារូបកូនសេះនាំសំណាងទាំងបីពណ៌នេះតំណាងឱ្យទ្រព្យសម្បត្តិហូរចូលហូរហៀរ សំណាងល្អ និងការសម្រេចបាននូវគ្រប់បំណងប្រាថ្នា។ ក្រៅពីនេះ ណាហ្គាវើលដ៍ក៏មានឈុតអក្សរចិននាំសំណាងឥតគិតថ្លៃសម្រាប់ផ្តល់ជូនដល់សមាជិកផងដែរ ឬអតិថិជនទូទៅត្រូវចំណាយយ៉ាងតិច ២០០.០០០៛ នៅភោជនីយដ្ឋានមួយចំនួន ឬមណ្ឌលស្ប៉ាដើម្បីទទួលបានឈុតអក្សរចិននាំសំណាង។

ចំណែកអតិថិជនដែលមានបំណងចង់ទទួលសេវាកម្មស្ប៉ា អាចរីករាយជាមួយកញ្ចប់ប្រូម៉ូសិនបែបអាស៊ីបូព៌ាដែលមានសេវាកម្មស្អំក្តៅបែបបុរាណ និងម៉ាស្សាបែបចិនរយៈពេល ២ ម៉ោងដែលមានតម្លៃ ៣៩២.០០០៛ ដែលនឹងផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងសេចក្តីសុខពេញរាងកាយសម្រាប់ទទួលស្វាគមន៍ឆ្នាំថ្មី។

ដោយឡែកចាប់ពីថ្ងៃទី៦ ខែកុម្ភៈរហូតដល់ថ្ងៃទី១ ខែមីនា ណាហ្គាវើលដ៍នឹងមានផ្តល់ជូនការសម្តែងសិល្បៈចុងសប្តាហ៍អមជាមួយការសម្តែងពិណបុរាណចិននៅឆាកជាន់ផ្ទាល់ដីនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ វេលាម៉ោង ៧:៣០ នាទីយប់រួមជាមួយការសម្តែងរបស់តុក្កតាម៉ាស្កុតផងដែរ។ អ្វីដែលអស្ចារ្យផងនោះ គឺណាហ្គាវើលដ៍មានការតុបតែងយ៉ាងប្រណីតទាំងក្នុងអគារណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ និងក្រៅអគារនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដែលមានរូបសំណាកសត្វសេះ និងពន្លឺភ្លើងដ៏ភ្លឺចែងចាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកកម្សាន្ត និងផ្តិតយករូបភាពយ៉ាងស្រស់ស្អាត។

សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី និងរីករាយជាមួយការទទួលទានម្ហូបនាំលាភ និងការផ្តល់ជូនដ៏ច្រើននៅណាហ្គាវើលដ៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក ឬអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍ ៕ដោយ​៖តារា​

 សាកល្បងម្ហូបអ៊ីសាងដែលមានគ្រឿងផ្សំស្រស់ៗគុណភាពខ្ពស់នៅណាហ្គាវើលដ៍។  រីករាយជាមួយការទទួលទានម្ហូបឈុត និងម្ហូបនាំសំណាងជាច្រើនជម្រើសនៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ។ចែករំលែកភាពរីករាយ និងបង្កើនភាពផ្អែមល្ហែមដោយជាវនំប្រពៃណីចិនសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ។   អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅណាហ្គាវើលដ៍ និងបង្កើតអនុស្សាវរីយ៍ដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ រីករាយទស្សនាការសម្តែងសិល្បៈចុងសប្តាហ៍រួមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីតុក្កតាម៉ាស្កុត។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print