Man City បង្ហាញអំណាចខ្លាំងបំបាក់ Newcastle 5-1 ឡើងវគ្គផ្តាច់ព្រ័ត្រ Carabao Cup ជួប Arsenal

ចែករំលែក៖

Manchester City បានកក់កន្លែងទៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup ដោយយកឈ្នះក្រុមម្ចាស់ជើងឯកចាស់ Newcastle ជាមួយលទ្ធផលសរុបទាំងពីរជើង 5-1 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បន្ទាប់ពីចាញ់ 2-0 ក្នុងជើងទីមួយ ក្រុមរបស់ Eddie Howe ត្រូវការអ្វីមួយពិសេសក្នុងការប្រកួតជើងទីពីរ នៅកីឡដ្ឋាន Etihad Stadium កាលពីថ្ងៃពុធ ប៉ុន្តែពួកគេបានចាប់ផ្តើមយ៉ាងអន់បំផុត ខណៈដែលគ្រាប់បាល់នៅនាទីទី៦របស់ Omar Marmoush បានបើកផ្លូវឲ្យ City ឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ក្នុងការប្រកួតនេះ។

Marmoush ដែលបានចាប់ផ្តើមជំនួស Erling Haaland បានចូលស៊ុតបាល់ ហើយបាល់ប៉ះការការពារបន្តិចមុននឹងហោះកាត់លើអ្នកចាំទី Aaron Ramsdale ចូលទី ខណៈ Ramsdale ក៏បានសង្គ្រោះយ៉ាងអស្ចារ្យពីការស៊ុតរបស់ Tijjani Reijnders។

ក្រុមភ្ញៀវមានឱកាសតបតវិញ ប៉ុន្តែអ្នកចាំទី James Trafford បានបង្ហាញសមត្ថភាពល្អ ដោយទប់បាល់ពីជើងស៊ុត Joe Willock និង Anthony Gordon បានជោគជ័យ ហើយការខកខានទាំងនោះបានធ្វើឲ្យពួកគេត្រូវទណ្ឌកម្មពី City បន្តទៀត។

Marmoush បានបន្ថែមគ្រាប់ទីពីរដោយបាល់ក្បាលនៅពាក់កណ្តាលម៉ោងទីមួយ ខណៈ Reijnders បញ្ចប់តង់ទីមួយដោយនាំមុខភ្ញៀវ3-0។

Anthony Elanga រកបានគ្រាប់បាល់មួយសម្រាប់ Newcastle នៅនាទីទី៦២ ដោយការស៊ុតបាល់កោងយ៉ាងស្រស់ស្អាត ហើយគ្រាប់បាល់មួយទៀតរបស់ Harvey Barnes ត្រូវបានបដិសេធ។

...

ទោះយ៉ាងណា លទ្ធផលបានបញ្ចប់ត្រឹម3-1ខណៈក្រុមរបស់ Pep Guardiola បានទទួលបានកន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ League Cup ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី 22 ខែមីនា នៅកីឡដ្ឋាន Wembley៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print