AFC និយាយថា អូស្ត្រាលី ជប៉ុន ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះ Asian Cup 2035

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងគុយវ៉ែតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2035 បន្ថែមពីលើការដេញថ្លៃសម្រាប់ការប្រកួតឆ្នាំ 2031 ។

AFC ត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតប្រចាំទ្វីបទាំងបួននៅសមាជប្រចាំឆ្នាំតែមួយបន្ទាប់ពីមានសំណើដោយប្រធាន Sheikh Salman bin Ebrahim Al Khalifa។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អាស៊ីក៏បានបញ្ចាក់ថា ប្រទេសជប៉ុនក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះឆ្នាំ 2035 តែម្នាក់ឯងផងដែរ។

AFC មានការដេញថ្លៃបីផ្សេងទៀតសម្រាប់ឆ្នាំ 2031 ដោយមានប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងការដេញថ្លៃរួមគ្នាពីអាស៊ីកណ្តាលពី កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន ក៏ដាក់សំណើផងដែរ។

ប្រទេសអារ៉ាប់រួមដែលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ 2019 ស្ថិតក្នុងចំណោមអ្នកដេញថ្លៃ 2031 ប៉ុន្តែបានដកខ្លួនចេញពីការប្រជែងក្នុងខែវិច្ឆិកា។

...

អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត Asian Cup ឆ្នាំ 2027 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print