អភិបាលខណ្ឌច្បារអំពៅចុះពិនិត្យការស្ថាបនាផ្លូវបេតុងនិងសំណេះសំណាលជាមួយពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ នេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌបានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង មួយខ្សែមានប្រវែង ១៣០៤ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលជាគម្រោងមូលនិធិខណ្ឌ ឆ្នាំ២០១៦ និងជួបសំណេះសំណាលជាមួយបរជាពលរដ្ឋ ។

ក្នុងដំណើរចុះពិនិត្យសមិទ្ធិផលថ្មីនិងប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដើម្បីបង្កើនភាពស្និទ្ធស្នាលនេះដែរលោកអភិបាលខណ្ឌបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅអមសង្ខាងផ្លូវ ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារស្ថាបនា និងណែនាំអោយប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីតាមដានក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវគិតគូរពីពីសុខភាពជាចម្បង គីហូមស្អាត ផឹកស្អាត រស់នៅស្អាត និយាយរួមរស់នៅត្រូវមានអនាម័យល្អ ព្រោះរដូវនេះជារដូវវស្សាជាពិសេសត្រូវសម្អាតពាងទឹក ដើម្បីការពារកុំឲ្យមានមូសខ្លាបង្កាកុំឲ្យកើតជំងឺគ្រុនឈាម ៕

1 2

ដោយ៖ សណ្តោស

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print