មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការថា៖ ក្នុងឆ្នាំ ២០២៥កន្លងទៅក្រសួងបានអនុវត្តការងារសម្រេចនូវសមិទ្ធផលជាច្រើនជូនប្រទេស ជាតិ និងរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានថ្លែងថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុវត្តការងារសម្រេចនូវសមិទ្ធផលជាច្រើនជូនប្រទេសជាតិ និងរាជរដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអគារសាលប្រជុំធំជាន់ទី២ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖  សមិទ្ធផលសំខាន់ៗ មួយចំនួនរួមមាន ការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទ ដោយទី១.សេវាដឹកជញ្ជូនផ្លូវគោក៖ ក្រសួងសម្រេចបានការចុះបញ្ជីយានយន្ត, ការចេញបណ្ណ បើកបរ, ការចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខ ពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេស ផ្ទាល់ខ្លួន, និងការចេញលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញក្នុងប្រទេស មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។
ទន្ទឹមនេះ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យាន យន្ត, ការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេក ទេស និងការត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញបទល្មើសមានការថយចុះធៀបនឹង ឆ្នាំ២០២៤ ។ ជាមួយគ្នានេះ ក្រសួងក៏បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់ សេវាសាធារណៈ និងការដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិត នៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើន ផាសុកភាពក្នុងការធ្វើដំណើរ។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក៏មានការថយចុះផង ដែរក្នុងឆ្នាំ២០២៥ធៀបនឹងឆ្នាំ២០២៤ ទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស។ ទី២.សេវាដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រនិងកំពង់ផែ៖ ក្រសួងសម្រេចបានការចុះបញ្ជីនាវា ផ្លូវទឹកក្នុងប្រទេសគ្រប់ប្រភេទ និងនាវាសមុទ្រ, ការផ្តល់លិខិត អនុញ្ញាត និងបន្តសុពលភាព សេវាពាក់ព័ន្ធដឹកជញ្ជូនផ្លូវទឹក ហើយការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញក៏មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។ ទី៣.សេវាពិសោធន៍សំណង់សាធារណ ការ និងអាជ្ញាបណ្ណផ្លូវថ្នល់៖ ក្រសួងសម្រេចបាន ការផ្តល់សេវាពិសោធន៍សំណង់សាធារណការ និងការផ្តល់អាជ្ញាបណ្ណផ្លូវថ្នល់សម្រាប់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជូនអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន និងបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍សំណង់ និងសាធារណការជាមួយមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងធានានូវគុណភាពនៃសម្ភារៈសំណង់ និង ការផ្តល់សេវាពិសោធន៍សំណង់ឱ្យកាន់តែល្អប្រសើរ។ ទី៤.សេវាដឹកជញ្ជូនផ្លូវដែក៖ ការផ្តល់សេវាដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវដែក ទាំងពីរខ្សែ មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រសួងបានសហការ ជាមួយអន្តរក្រសួង ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះ អាសន្ន (O&M) លើគម្រោងផ្លូវដែកកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ និងបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក (Framework Agreement) ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីឈានឆ្ពោះទៅបង្កើតកិច្ចព្រមព្រៀង ភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្មី (PPP) ក្រោមរូបមន្តសាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ (BOT)។ ទី៥.សេវាបណ្តុះបណ្តាល៖ ក្រសួងសម្រេចបានការផ្តល់សេវាបណ្តុះបណ្តាលនិស្សិត ទាំង ៦ជំនាន់ មានចំនួនសរុប ៥១៨នាក់ (ស្រី២៣២នាក់) លើឯកទេសចំនួន ៣ ដូចជា ឯកទេសសំណង់សាធារណការ, ឯកទេសគ្រប់គ្រងការដឹកជញ្ជូននិងភស្តុភារកម្ម និង ឯកទេសនាវាចរណ៍ ក្នុងនោះនិស្សិតបានបញ្ចប់ការសិក្សា មានចំនួន ១៣៩នាក់ (ស្រី ៣៧នាក់) ដែលក្នុងនោះនិស្សិតភាគច្រើន មានការងារធ្វើនៅតាមស្ថាប័នរដ្ឋនិងឯកជន, កំពុងបើកអាជីវកម្ម និងទៅបន្តការសិក្សានៅក្រៅប្រទេស៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print