មន្រ្តីជំនាញបន្តសហការបិតស្ទីកគ័រគោយន្តកន្រ្តៃជូនពលរដ្ឋនៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ឌី សុខេង អនុប្រធានមន្ទីរសារធារណៈការនិងដឹកជញ្ជូនពោធិ៍សាត់ ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុកក្រគរ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្នាអន្សា កម្លាំងក្រុមប្រឹក្សាឃុំ ចុះបិទចំណាំងផ្លាត (ស្ទីកគ័រ) គោយន្តកន្ត្រៃជូនប្រជាពលរដ្ឋ នៅស្រុកក្រគរ ។

លោកវេរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ប្រតិបត្តិការនេះបានអនុវត្តឡើងពេញមួយថ្ងៃគឺថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា ក្នុងកិច្ចប្រតិបត្តិការបិទចំណាំងផ្លាតពេលយប់ (ស្ទីកគ័រ) ជូនបងប្អូនប្រជាពលរដ្ឋដែលមានគោយន្តកន្ត្រៃខាងលើនេះ កម្លាំងបានសម្រេចកិច្ចការងារជូនពួកគាត់បានលទ្ធផលចំនួន១០៤គ្រឿង ស្មើនិងប្រជាពលរដ្ឋចូលរួមចំនួន១០៤នាក់ដែរ ។

លោកវេរសេនីយ៍ត្រីបន្តទៀតថា ក្នុងកិច្ចប្រតិបត្តការខាងលើនេះដែរកម្លាំងមន្រ្តីជំនាញបានធ្វើការណែរនាំដល់ពួកគាត់ឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដែលបានកើតឡើងដោយយៈថាហេតុ ខណៈសព្វថ្ងៃប្រជាពលរដ្ឋយើងកំពុងប្រឈមយ៉ាងខ្ពស់និងករណីនេះ៕

6 1 5 2 3 4

ដោយ៖ ប៉ឹម ពិន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print