រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការរង អគ្គនាយករង អគ្គនាយិការង និងប្រធាននាយកដ្ឋាននៃក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការរង អគ្គនាយករង អគ្គនាយិការង និងប្រធាននាយកដ្ឋាននៃក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ជាពិសេសលើការងារបច្ចេកទេស និងឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មានឱ្យកាន់តែទំនើប និងទាន់ហេតុការណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print