រថយន្តពាក់ស្លាកលេខរដ្ឋម្ចាស់ស្រវឹងបើកបុកធុងគុយទាវព្យាយាមបើករត់ចុងក្រោយចាប់បានសង៦០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់រថយន្តមួយគ្រឿងម៉ាក Peugeot (ពុយហ្សូ) ពាក់ស្លាកលេខរដ្ឋ (០៩)០២. ០០ ៤៩  សង្ស័យម្ចាស់ស្រវឹងបើកបុកធុងគុយទាវ ដែលកំពុងតែលក់នៅទល់មុខសណ្ឋាគារហូលីដេ បណ្ដាលឲ្យខូចខាតហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនក៏ជ្រុលឡើងលើសួនមុខស្ថានទូតបារាំង ទៅមុខលែងរួចត្រូវបានសមត្ថកិច្ចនឹងអ្នករត់ម៉ូតូឌុបដែលបានដេញតាមរហូតចាប់ជាប់តែម្តង ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចកន្លែងលក់គុយទាវ និងទឹកក្រឡុកក្បែរចិញ្ចើមផ្លូវលេខ៦៥ កែងផ្លូវលេខ៨៤ ទល់មុខសណ្ឋាគារហូលីដេ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបដែលនាំគ្នាដេញតាមរថយន្តបង្កហេតុនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសក្បាលត្រង៉ាលម្នាក់អាយុប្រែល៥០ឆ្នាំ បានបើករថយន្តម៉ាក Peugeot ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ (០៩)០២. ០០ ៤៩ ប្រហែលជាអ្នកបម្រើការងារនៅក្រសួងណាមួយ។ បានបើកបោះពួយយ៉ាងលឿនរេពេញផ្លូវតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ បានបុកនិងប៉ះម៉ូតូគេមួយគ្រឿងនៅម្តំុមុខបារទន្លេសាបរួចព្យាយាមបើករត់មកដល់ផ្លូវលេខ៨៤ កែងនិងផ្លូវ៦៥ បានទៅបុកធុងលក់គុយទាវនិងទឹកក្រឡុកពេញទំហឹងបណ្តាលឲ្យខូចខាតរួចហើយអ្នកបើករថយន្តបង្កហេតុនោះនៅតែព្យាយាមបើករត់ទៅទៀតទាល់តែហោះឡើងលើសួនច្បារស្ថិតខាងមុខស្ថានទូតបារាំង ជាប់ផុងពីដីមិនអាចបើករត់ទៅទៀតបានទើបចាប់បាននៅទីនោះតែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីឃាត់អ្នកបើកបរបង្កហេតុរូបនោះបានហើយអ្នកបើករូបនោះបានចេញពីក្នុងរថយន្តទាំងអាការៈស្រវឹងមិនទាន់ស្វាងនៅឡើយដោយនិយាយថា ការបង្កគ្រោះថ្នាក់នេះមកពីគាត់ភ័យនឹងគេដេញតាមវាយគាត់ទើបបង្កគ្រោះថ្នាក់បែបនេះតែម្តង។

អ្នកបើកបររូបនោះបានអះអាងថា រាល់ការខូចខាតដែលគាត់បង្កបញ្ហានេះគាត់និងចេញសងទាំងអស់។ បន្ទាប់មកទើបគេឲ្យគាត់មកមើលរាល់ការខូចខាតនៅកន្លែងលក់គុយទាវនិងទឹកក្រឡុកទើបអ្នកបើកបរបង្កហេតុរូបនោះសុខចិត្តចេញសំណងទៅឲ្យអ្នកលក់គុយទាវនិងទឹកក្រឡុកនោះចំនួន៦០០ដុល្លារដើម្បីញ្ចប់បញ្ហាមួយករណី។ ប៉ុន្តែរថយន្តបង្កហេតុត្រូវបានកម្លាំងនគរបាលមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលជំនាញចុះមកស្ទូចយកទៅរក្សាទុកនៅនគរបាលការិយាល័យផ្លូវគោក ដើម្បីដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋព្រោះរថយន្តបានបង្កឲ្យខូចខាតសួនច្បារស្ថិតខាងមុខស្ថានទូតបារាំងផងដែរ ៕

img_1947 img_1931 img_1943 img_1944 img_1946

ដោយ៖ ស ដារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print