លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ណែនាំដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រោយរៀនចប់

ចែករំលែក៖

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី០៦ខែកុម្ភះនេះ បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន២៣រូប ដែលទទួលបានអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ។

នៅក្នុងជំនួប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  បានពាំនាំការសួរសុខទុក្ខពី សម្តេចតេជោ សម្តេចកិច្ចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដល់និស្សិតទទួលបានអាហារូបករណ៍នៅពេលនេះ។ ក្រៅពីនេះ លោកជំទាវ បានណែនាំដល់ដល់និស្សិតទទួលបានអាហារូបការណ៍ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងពេលរៀនចប់ប្រឡងជាប់ធ្វើជាគ្រូពេទ្យត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងកុំព្រួយបារម្ភថា គ្មានកន្លែងធ្វើការ ព្រោះរាជរដ្ឋាភិបាលមានគម្រោងបង្កើតមន្ទីរពេទ្យថ្នាក់តំបន់នៅតាមបណ្តាខេត្ត និងទីតាំងផ្សេងៗមួយចំនួនទៀត ក្នុងប្រទេសកម្ពុជា។

សម្រាប់និស្សិតទទួលបានអាហាររូបករណ៍បានបង្ហាញអារម្មណ៍រីករាយ និងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនជំនាញបច្ចេកទេសឲ្យបានល្អ និងយកជំនាញនេះ ទៅលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងប្រទេស ព្រមទាំងបង្ហាញសមត្ថភាពចេះពិតប្រាកដឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត។

កន្លងមក ដោយមានការសណ្តោសប្រណី និងលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  រាល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសដែលបានប្រឡងចូលរៀនថ្នាក់នេះជាប់លេខ១ តែងទទួលបានអាហារូបករណ៍ពី សម្តេចទាំងទ្វេរ ដែលមកដល់ពេលនេះ មាននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៣១២នាក់ (ស្រី ៩៦នាក់) ទទួលបានអាហារូបករណ៍ក្នុងការសិក្សា។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print