តារាសម្តែងសិង្ហបុរី Sharon Au បង្ហើបថា នាងធ្លាប់គ្មានផ្ទះស្នាក់នៅ និងបានដេកក្រោមព្យាណូមួយយប់

ចែករំលែក៖

តារាសម្តែងសិង្ហបុរី Sharon Au បានបង្ហើបថា កាលនៅវ័យក្មេង អ្នកនាងធ្លាប់គ្មានទីកន្លែងស្នាក់នៅ និងបានចំណាយមួយយប់ដេកក្រោមព្យាណូ មុនពេលមិត្តរួមថ្នាក់ម្នាក់យកគាត់ទៅស្នាក់នៅជាមួយគ្រួសារ។

តាមរបាយការណ៍របស់សារព័ត៌មាន 8days ស្ត្រីវ័យ 51 ឆ្នាំរូបនេះបានចែករំលែកបទពិសោធន៍នេះក្នុងកម្មវិធីឯកសារទេសចរណ៍ “Those Days, Those Places” ដែលតាមដានជីវិតរបស់ Au ដោយបច្ចុប្បន្នរស់នៅទីក្រុងប៉ារីស ខណៈអ្នកនាងត្រឡប់ទៅជួបមនុស្សដែលមានតួនាទីសំខាន់ក្នុងជីវិតរបស់គាត់។

ក្នុងការសន្ទនា បានបង្ហាញថា ឪពុកម្តាយរបស់ Au លែងលះគ្នាតាំងពីនាងនៅក្មេង បង្ខំឲ្យនាងត្រូវផ្លាស់ទីរស់នៅជាមួយសាច់ញាតិ និងអ្នកអាណាព្យាបាលផ្សេងៗ។ នៅពេលមួយ នាងមិនមានកន្លែងស្នាក់នៅឡើយ ហើយបានដេកក្រោមព្យាណូមួយយប់។

ស្ថានភាពបានផ្លាស់ប្តូរ ពេលមិត្តរួមថ្នាក់ឈ្មោះ Melissa ដឹងថា Au មិនមានទីកន្លែងស្នាក់នៅ។ ដោយមិនប្រាប់ឪពុកម្តាយរបស់នាង Melissa បាននាំ Au ទៅផ្ទះ ហើយ Au បានរស់នៅជាមួយគ្រួសារនោះរយៈពេលពីរឆ្នាំ។

ការសន្ទនានេះធ្វើឲ្យ Chou ពិចារណាអំពីភាពខុសគ្នាខ្លាំងរវាងការលូតលាស់របស់ពួកគេ។ នាងបាននិយាយថា Au តែងមានអារម្មណ៍ខ្លាចថាមិនមាននរណាម្នាក់ស្រឡាញ់ ព្រោះនាងមិនធ្លាប់ទទួលសេចក្តីស្រឡាញ់ជារឿងធម្មតា ហើយត្រូវខិតខំប្រឹងប្រែងដើម្បីទទួលបានវា។ Chou បានបន្ថែមថា នេះមិនមែនជាកំហុសរបស់ Au ទេ ហើយនាងបានធ្វើបានល្អរួចហើយ។ ពាក្យទាំងនេះបានធ្វើឲ្យ Au ស្រក់ទឹកភ្នែក។

...

Au បានចូលវិស័យកម្សាន្ត បន្ទាប់ពីត្រូវបានអ្នករកទេពកោសល្យរកឃើញ ខណៈនាងធ្វើការជាបុគ្គលិកបម្រើការហោះហើររបស់ Singapore Airlines។ ក្រោយមក នាងបានក្លាយជាពិធីការិនីល្បីមួយរបស់ Mediacorp មុនចាកចេញពីក្រុមហ៊ុននៅឆ្នាំ 2018 ដើម្បីទៅធ្វើជាអគ្គនាយកវិនិយោគនៅក្រុមហ៊ុនវិនិយោគមួយក្នុងទីក្រុងប៉ារីស៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print